វិធី​សាស្ដ្រ​កាត់ចិត្ដ

នៅពេល​លោកអ្នក​ត្រូវការ​បំភ្លេច​នូវអ្វីៗ​ដែល​អាក្រក់ និង​ចង់ឱ្យ​វារលាយ​បាត់ចេញ​ពីចិត្ដ​នោះ​រិតតែ​ធ្វើឱ្យ​លោកអ្នក​នឹក និង​ត្រូវការ​របស់​នោះកាន់​តែខ្លាំង​ឡើងៗ។ ជួនកាល​អ្នកខ្លះ​ ត្រូវ​បង្ខំចិត្ដកាត់ចិត្ដ​ពីអ្វី​ដែលខ្លួន​ត្រូវការ​ទាំងសោក​ស្ដាយ​និង​ឈឺចាប់ បំផុត។ មនុស្ស​ភាគច្រើន​ពិបាក​នឹង​សម្រេច​ចិត្ដ​ក្នុងការ​ជ្រើស​រើស ដោយ​មិនដឹងថា​តើត្រូវ​ធ្វើយ៉ាង​ណា​ដើម្បី​បំភ្លេច​ចោល​នូវអ្វី​ដែល ធ្វើឱ្យខ្លួន​ពិបាក​នោះ។ តើគួរ​មាន​វិធីសាស្ដ្រ​អ្វីខ្លះ ដើម្បី​កាត់ចិត្ដ?

វិធីសាស្ដ្រ​ទាំងនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើក​យកមក​បកស្រាយ​នៅក្នុង​ទំព័រនេះ​តាមរយៈ​ការ​សម្ភាសន៍​លោក​វេជ្ជបណ្ឌិត ស៊ិន ប៉ូលី អ្នក​ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ នៃអង្គ​ការចិត្ដ​សង្គម​អន្ដរ​វប្បធម៌ ហៅកាត់ថា ធីភីអូ។អ្វីទៅ​ជាការ​កាត់ចិត្ដ?ការ​កាត់ចិត្ដ​គឺជាការ​កាត់​ចំណង​ចិត្ដ​មួយ​ដែល​ប្រទាញគ្នា​ទៅវិញ​ទៅមក មិន​ចេះចប់​មិនចេះ​ហើយ​និងធ្វើ​ឱ្យចិត្ដ​នៅ​ជំពាក់ ទៅនឹង​អ្វីមួយ​ដែល​ជាទី​ស្រឡាញ់។ ក៏ប៉ុន្ដែ​ការ​ស្រឡាញ់​ឬ​សេចក្ដី​ត្រូវការ​នោះ​មាន​ឧបសគ្គ​មករារាំង​ធ្វើឱ្យ​លោកអ្នក​ត្រូវបង្ខំ​ចិត្ដ​ផ្ដាច់ ចំំណង​នៃសេចក្ដី​ស្រឡាញ់​នោះចេញ​ពីខ្លួន​ដោយមិន​បានត្រៀម​ចិត្ដ​ជាមុន។

ការ​កាត់ផ្ដាច់​នូវអ្វី​មួយ​ចេញពី​ចិត្ដ​ដែល​ស្រឡាញ់​នោះមាន ការពិបាក​ជាខ្លាំង មិនមែន​ដូចកាត់​ក្រណាត់ ឬកាត់​សាច់ជ្រូក​ដែលថា​កាត់គឺ​កាត់ដាច់​នោះទេ។ ព្រោះ​មនុស្ស​មានការ​វិចារណ​ញាណ និង​មាន​អារម្មណ៍​ដែលធ្វើ​ឱ្យអ្វីៗ​ដែល​ចង់បំភ្លេច​នៅដក់​ជាប់នឹង​ចិត្ដរបស់​ខ្លួន។ ប្រសិនបើ​លោកអ្នក​ធ្វើការ​កាត់ចិត្ដ​ឱ្យអស់​នូវអ្វីដែល​ធ្វើ ឱ្យហ្មង​សៅ​នោះ​ចេញ​ពីចិត្ដ​មិនខុស​ពីយក​កាំបិត​មកកាត់់​សាច់ខ្លួន​ឯង​នោះឡើយ។អ្នកណា​ខ្លះដែល​ត្រូវ​កាត់ចិត្ដការ​កាត់ចិត្ដ​ជាដំណោះ​ស្រាយ​មួយ​សម្រាប់​មនុស្ស​ដែល​មានទុក្ខ ឬ​មនុស្ស​ដែល​គ្មាន​ជម្រើស​សម្រាប់​ជ្រើស​រើស​និង​បំភ្លេច នូវរឿង​ដែល​បានកើត​ឡើង​នោះ​ចោល ដូចជា​ការលះលែង​គ្នារវាងប្ដី​ប្រពន្ធ ការកាត់​ផ្ដាច់ពី​ល្បែង​ស៊ីសង គ្រឿង​ញៀន​បាត់​របស់​ដែល ខ្លួន​ស្រឡាញ់ កាត់ចិត្ដ​ពីមិត្ដ ឬញា​តិសន្ដាន​ដែលបាន​បាត់បង់​ជីវិត។ល។

ការ​លះបង់​និងការ​បាត់បង់​ទាំងនេះ គឺសុទ្ធ​សឹងតែ​ធ្វើឱ្យ​លោក អ្នកមួយ​ចំនួន​ដែលកំពុង​ជួបប្រទះ​នឹងបញ្ហា​នេះត្រូវ​កាត់ចិត្ដ។វិធីសាស្ដ្រ​ក្នុងការ​កាត់ចិត្ដការជាប់​ជំពាក់ចិត្ដ​ទៅលើអ្វី​មួយតែង​តែធ្វើឱ្យ​អារម្មណ៍​របស់​មនុស្ស​មានការ​ស្រឡាញ់​ពេញចិត្ដ ដោយ​មិនចង់​ឱ្យបាត់​បង់ ទៅណា​ឆ្ងាយពី​ខ្លួនឡើយ។ ដូចនេះ​ហើយ​ទើប​ពិបាក​សម្រេច​ចិត្ដថា​នឹងកាត់​ចិត្ដពីរឿង​ដែល​បានកើត​ឡើង​ទាំងនេះ​ណាស់។ មានវិធី ដែលអាច​ជួយ​លោកអ្នក​ឱ្យបំភ្លេច ឬ​កាត់ចិត្ដបាន។
1. ចិត្ដសាស្ដ្រ ៖ សមាជិក​គ្រួសារ និងអ្នក​នៅជុំវិញ​ខ្លួនគួរតែ​មានការ​លួងលោម និង​ចេះប្រើ​សម្ដី​ដើម្បី​លើក​ទឹកចិត្ដ​ចំពោះ​ការ​បាត់បង់​នូវអ្វី​ដែលខ្លួន​ស្រឡាញ់ និង​ត្រូវការ​នោះ។ នេះជា​ប្រការមួយ​យ៉ាងល្អ​សម្រាប់​ធ្វើឱ្យ​អ្នកកើត​ទុក្ខ​បាន​រសាយ​អារម្មណ៎៍ សោកសៅ​បានមួយ​កម្រិត។ ទន្ទឹម​នឹង​ការ លើក​ទឹកចិត្ដ​នោះដែរ លោកអ្នក​ក៏គួរតែ​ធ្វើការ​បន្ដុះ​បង្អាប់​ឬធ្វើ​ការរិះគន់​អ្វីដែល​បាត់បង់​ទៅ ថាមិនល្អ ដើម្បី​ធ្វើឱ្យ​អ្នកមាន​ទុក្ខទទួល​អារម្មណ៍ថា​ការ​បាត់បង់​នោះមិន​គួរឱ្យស្ដាយ​ឬ​អាល័យ​នោះឡើយ។
2. អបិយជំនឿ ៖ ជំនឿ​សាសនាក៏​អាចជួយ​ធ្វើឱ្យ​រសាយទុក្ខ​ផងដែរ។ នៅពេល​ដែល​លោកអ្នក​បាត់បង់​អ្វីមួយ​ជាទី ស្រឡាញ់ ហើយ​មានអារម្មណ៍​សោកស្ដាយ​នោះ ការនិយាយ​លួងលោម​ជួយធ្វើ​ឱ្យអារម្មណ៍​បានធូរ​ស្រាល។ ការ​បាត់បង់នេះអាច​នឹងធ្វើ ឱ្យ​ឧបទ្រព​ចង្រៃ ឬ​គ្រោះទាំង​ពួងចៀស ផុត​ពីខ្លួន​លោកអ្នក​បានទៅ​តាម​របស់​ដែល​បាត់នេះ។
3. ការប្រើ​ប្រាស់ថ្នាំ ៖ ប្រសិនបើ​ទទួលរង​នូវការ​ឈឺចាប់​ខ្លាំងពេក ដល់ថ្នាក់​មិនអាច​គ្រប់គ្រង​ស្មារតីបាន​នោះ​គ្រូពេទ្យ ជំនាញ​អាចផ្ដល់​ជាឱសថ​សម្រាប់​ជំនួយស្មារតី ដើម្បី​រម្ងាប់​អារម្មណ៍។ ប៉ុន្ដែ​លោកអ្នក​គួរកុំ​បណ្ដោយឱ្យ​ការគិត​ខ្លាំងពេក រហូតដល់​ប្រើ ប្រាស់ថ្នាំ​សម្រាប់​ទប់ស្កាត់​អារម្មណ៍ ព្រោះវា​ជាចំណុច​ចាប់ផ្ដើម​មួយនៃ​ជម្ងឺ​សរសៃ​ប្រសាទ។ ដំបូន្មាន​អ្នកប្រឹក្សាមុន​លោកអ្នក​ធ្វើការ​សម្រេចថា​នឹងកាត់​ចិត្ដពីអ្វី​មួយ​នោះ គួរតែ​មានការ​គិតឱ្យ​បានវែង​ឆ្ងាយ។ ព្រោះ​មានរឿងខ្លះ​មិនគួរ កាត់ចិត្ដ​ទៅតាម​កំហឹង​មួយឆាវ​នោះឡើយ ដូចជា​ការកាត់​ចិត្ដពី​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​ជាដើម។ ក៏ប៉ុន្ដែ​លោកអ្នក​គួរតែ​ធ្វើការ​កាត់ ចិត្ដពី​ល្បែង​ស៊ីសង ឬ​គ្រឿងញៀន​ផ្សេងៗ​ឱ្យបានឆាប់​ទើបជាការ​ប្រសើរ៕

ប្រភព៖​iknow