វីដេអូ៖រៀន​មើល​ខ្សែ​បាត​ដៃ​ នឹងដឹង​ថា​អ្នក​ត្រូវ​រៀបការ​នៅ​អាយុ​ប៉ុន្មាន តាម​ជំនឿ​សាសនា​ហិណ្ឌូ


នេះ​ជា​មេរៀន​ពិសេស​​សម្រាប់​អ្នក​អត់​ទាន់មានគូ រឺ​អ្នក​អត់ទាន់​ដល់​គូ​។ មេរៀន​នេះ​ត្រូវ​បាន​ប​ក​ស្រាយ​ដោយ​អ្នក​ឯកទេស​ទស្សន៌​ទាយ​ពិភពលោក តាម​បែប​ជំនឿ​សាសនា​ហិណ្ឌូ​។ ជា​ការ​ពិត​​ណាស់ ជួន​កាល​អ្នកឆ្ងល់​ថា អ្នក​អាយុ​ច្រើន​ហើយ​ តែ​ដូច​ជា​មិន​ត្រូវ​នឹង​អ្នកណាម្នាក់សោះ ទោះ​ជា​ខំ​ស្វែង​រក​​ ខំ​ផ្សំ​ផ្គុំ​ក៏ដោយ​ក្តី​ រឺ​មាន​ស្នេហា​និង​គេដែរ តែ​គង់​មិន​បាន​យូរ​ជាដើ​ម។ ព្រោះ​ហេតុ​នេះ តើ​អ្នក​មានធ្លាប់​គិត​ថា តើ​វា​គឺ​ជា​ការ​ចាត់ចែង​របស់​​ព្រហ្ម​លិខិត​ដែរ​រឺទេ? ពិត​ហើយ អ្នកច្បាស់​ជាធ្លាប់​គិត​ថា ប្រហែលមិនទាន់ដល់​គូ​ហើយ​ទើប​រក​មិន​បាន​ តើ​មែនទេ?

បើ​យោង​តាម​ក្បួនទស្សន៌​ទាយ​ក្នុងគម្ពីរ​សាសនា​ហិណ្ឌូ ការគិត​របស់​លោក​អ្នកអាច​ត្រឹម​ត្រូវ​ ព្រោះ​មនុស្ស​ម្នាក់​ៗ​ហាក់​បានកំណត់​រួច​មក​ហើយ​ថា នឹង​ត្រូវ​ដល់​គូ រឺដល់​ពេល​ផ្អែម​ល្ហែម​ក្នុងតំណាក់កាល​មួយ​ណា​នៃ​ជីវិត​របស់​យើង​។

ទស្សនា​វីដេអូខាងក្រោម​ លោក​អ្នក​នឹង​កាន់តែច្បាស់ថា ខ្សែ​បាត​ដៃ​របស់​យើង​បាន​បង្ហាញ​ពីវាសនា​របស់​យើង​យ៉ាង​ពិត​ប្រាកដ គ្រាន់តែគ្មាន​អ្នកណាបក​ស្រាយ​អោយ​បានច្បាស់ប៉ុណ្ណោះ​។

ប្រភព៖ neavea

  • វីដេអូ៖រៀន​មើល​ខ្សែ​បាត​ដៃ​ នឹងដឹង​ថា​អ្នក​ត្រូវ​រៀបការ​នៅ​អាយុ​ប៉ុន្មាន តាម​ជំនឿ​សាសនា​ហិណ្ឌូ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: