Lionel Messi ចាកចេញពី Barcelona នឹងធ្វើឲ្យក្លឹបយ៉ាប់យឺន

អាល្លឺម៉ង់៖ គ្រូបង្វឹកក្លឹប អាល្លឺម៉ង់លោក Pep Guardiola  បាននិយាយថា ក្លឹប Barcelona នឹងមិនមានថាមពលនោះទេ បើសិនជាកីឡាករ  Lionel Messi  ចាកចេញពីក្លឹបនោះ ។ម្ចាស់ពានរង្វាន់កីឡាករលេងល្អបំផុតលើពិភពលោក ៥សម័យកាល បានធ្វើឲ្យក្រុមខ្លួនជោគជ័យខ្លាំងណាស់ ជាមួយនឹងវិជ្ជាជីវៈលេងរបស់គាត់។

កីឡាករអាហ្សង់ទីន ក្នុងការបង្ហាញខ្លួនលេង២៥ លើក រកបានគ្រាប់បាល់ ២២គ្រាប់ ដែលជួយឲ្យក្លឹប ឈរលើកំពូលតារាងដោយលើសគូប្រកួត ៩ពិន្ទុ ក្នុងលីកកំពូល  La Liga ។
លោក Guardiola បាននិយាយបែបកំប្លែងថា «ពេលដែល Leo ចាកចេញពីពិភពបាល់ទាត់នៅទីនេះ មុខនឹងមានបញ្ហាធំនៅក្នុងក្លឹបនេះ ជាក់ជាមិនខាន ដោយមិនអាចឈ្នះពាន៣ ប៉ុន្តែបើ Barcelona រក្សាអ្វីដែលគេមានឲ្យល្អ ពួកគេនឹងមានលទ្ធភាព យកឈ្នះ Bayern Munich» ។

Messi បានចំរើន ក្រោមការដឹកនាំរបស់លោក Guardiola នៅ Camp Nou  ជាពេលដែលក្លឹបបានឈ្នះពាន La Liga ៣ និង Champions League ២ ។
លោក  Guardiola បាននិយាយថា Messi ជាកីឡាករ និងសិស្សដ៏ល្អ របស់លោក Johan Cruyff ដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយសាររោងមហារីកសួត ។

ទោះមានក្លឹបជាច្រើនបង្ហាញមហិច្ចិតាចង់បាន Messi តែមិនទាន់មានសញ្ញាណាមួយ ដែលបញ្ជាក់ថា កីឡាករអាហ្សង់ទីនរូបនេះ ចង់ចាកចេញពី ក្លឹបនោះទេ បន្ទាប់ពី ជោគជ័យ១៥ឆ្នាំនៅទីនេះ៕

Lionel Messi  ចាកចេញពី Barcelona នឹងធ្វើឲ្យក្លឹបយ៉ាប់យឺន