លោក Sam៖ ការអវត្តមានកីឡាករ ឆ្នើម៣នាក់ នាំឲ្យភ្នំពេញជួប លទ្ធផលមិនសូវល្អ

ភ្នំពេញ៖ កីឡាករឆ្នើមៗ ៣រូប របស់ក្លឹបភ្នំពេញក្រោន រួមមានកីឡាករ ធារី ចន្ថាប៊ីន, កែវ សុខផេង និងខ្សែប្រយុទ្ធដ៏មុតស្រួច Booysen Shane បានធ្វើឲ្យ អ្នកចាត់ការក្រុមលោក Sam Schweingruber សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះបញ្ហារបួស របស់ពួកគេ ដែលមិនអាច ចូលរួមលើទីលាន ដើម្បីជួយក្រុមក្នុង ការប្រកួតកន្លងមកបាន ។

អ្នកចាត់ការក្រុមជនជាតិ ស្វីសរូបនេះ បាននិយាយថា ការអវត្តមាន របស់កីឡាករឆ្នើមទាំង ៣រូបខាងលើ គឺជាចំណែកមួយ ដែលធ្វើឲ្យលទ្ធផល ការប្រកួតបើកលីក កំពូលកម្ពុជា ៣ប្រកួតកន្លងមកជួបលទ្ធផលមិនសូវល្អ ។ លោក Sam បានបន្ដថា រដូវកាលថ្មីនេះ ភ្នំពេញក្រោន បានផ្លាស់ប្ដូរ ទម្រង់លេងខ្លះ ហើយដាក់កីឡាករ យុវជនមួយចំនួនធំ ដើម្បីផ្ដល់ឱកាសឲ្យពួកគេ បញ្ចេញសមត្ថភាព ។ ប៉ុន្ដែការធ្វើបែបនេះ គឺមានផលល្អ និងមិនសូវល្អ ព្រោះកីឡាករយុវជនទាំងនោះ ត្រូវការពេលវេលា បណ្ដុះបណ្ដាលបន្ថែម ។

លោកបានបន្ថែមទៀតថា អ្វីដែលសំខាន់ គឺកីឡាករឆ្នើមៗ ៣រូប ដែលលោកជឿជាក់ថា មានសមត្ថភាព បែរជាមានបញ្ហារបួស មិនចូលរួម ប្រកួតបាន ធ្វើលទ្ធផលការប្រកួត បើកឆាកលីកកំពូល កម្ពុជា រដូវកាលថ្មី ៣លើកកន្លងមក ទទួលបានលទ្ធផល មិនសូវល្អដូច្នេះ ។ ប៉ុន្ដែយ៉ាងណា លោកជឿជាក់ថា ប្រសិនបើពួកគេ បានបង្ហាញខ្លួនព្រមគ្នា នៅក្នុងការបន្ដនៃ លីកកំពូលកម្ពុជា នាពេលឆាប់ៗខាងមុខ នឹងធ្វើឲ្យលទ្ធផល ការប្រកួតទទួល បានល្អប្រសើរឡើងវិញ ។

គួរបញ្ជាក់ថា ភ្នំពេញក្រោន បានឆ្លងផុត ៣ប្រកួតរួចមកហើយ សម្រាប់ការប្រកួត បើកឆាករដូវកាលថ្មី ដើម្បីការពារតំណែង ជើងលីកកំពូលកម្ពុជា របស់ខ្លួន ប៉ុន្ដែជាលទ្ធផល គឺមិនសូវល្អដូចកាលពី រដូវកាលមុននោះទេ ពោលគឺ ៣ប្រកួត ឈ្នះ១ ចាញ់១ និងស្មើ ១ប្រកួត ទើបរកបាន ៤ពិន្ទុប៉ុណ្ណោះ ៕