ប្រិយមិត្តប្រតិកម្ម នឹងប្រព័ន្ធផ្សព្វផ្សាយ ដែលឲ្យឈ្មោះ Kim Tae Hee ថាជាតារាស្រីឆ្នើមនៅកូរ៉េ

កូរ៉េ៖ ខណៈតារាសម្តែង ដ៏មានទេពកោសល្យ នាង Song Hye Kyo ( ហាន់ជីអ៊ុន) កំពុងលេចធ្លោក្នុងខ្សែភាពយន្តថ្មី “ Descendants of the Sun” មានប្រិយមិត្តជាច្រើនរិះគន់ ប្រពន្ធផ្សព្វផ្សាយមួយ ដែលហៅ Kim Tae Hee ថាជាកំពូលតារាសម្តែងនៅកូរ៉េ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៥ឆ្នាំនាង Kim Tae Heeសង្សាកំពូលតារាសម្តែង  Rain ត្រូវប្រិយមិត្តជាច្រើន មិនសុខចិត្តពេលប្រព័ន្ធ ផ្សព្វផ្សាយហៅនាងថា ជាកំពូលតារា សម្តែងខណៈមានតារាស្រីឆ្នើម ជាច្រើន កំពុងផុសផុលក្នុងវិស័យ ភាពយន្តកូរ៉េ ដូចជាតារាវ័យ៣៤ឆ្នាំ Song Hye Kyo និងតារាស្រីជាច្រើនទៀត កំពុងឆក់យកបេះដូងអ្នកគាំទ្រ ។

ការប្រតិកម្មនេះកើតឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយ មួយបង្ហាញថា Kim Tae Hee និង Jun Ji Hyun  ជាកំពូលតារាសម្តែង និងជោគជ័យបំផុតក្នុង វិស័យភាពយន្ត ហើយប្រិយមិត្តជាច្រើនបាននិយាយថា Kim Tae Hee មិនមានការសម្តែងអ្វី អស្ចារ្យនោះទេ ជាក់ស្តែងភាពយន្ត “Yong Pal” តារារូបនេះដូចជាមិនមានសកម្មភាព គួរឲ្យចាប់អារម្មណ៍ឡើយ គឺភាពយន្តនេះជោគជ័យ ដោយសារតារាសម្តែង Joo Won ជាតួប្រុសឯណោះទេ៕