នាង Tavia Yeung និង Him Law រៀបការ ស្ងាត់ៗនៅអង់គ្លេស

តៃវ៉ាន់៖ តារាសម្តែងដ៏ល្បីល្បាញ របស់ទូរទស្សន៍ TVB នាង Tavia Yeung និងមិត្តប្រុស Him Law បានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនមានការភ្ញាក់ផ្អើល ដោយរៀបការស្ងាត់ៗ នៅចក្រភពអង់គ្លេស ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៦ឆ្នាំនាង Tavia Yeung លួចរៀបការស្ងាត់ៗ ជាមួយមិត្តប្រុស Him Law នៅចក្រភពអង់គ្លេស ដែលរូបក្នុងឈុតរៀបការ ថតនៅខាងមុខ Leeds Castle កាលពីថ្ងៃទី២២ ត្រូវបានបង្ហោះក្នុងបណ្តាញអ៊ីនធ័រណេត នៅថ្ងៃសៅរនេះ ហើយមុន រៀបការ តារាសម្តែង ទាំងពីរមិនបានប្រកាសអ្វីបន្តិចឡើយ សូម្បីតែមិត្តរួមអាជីព ក៏ចូលរួមអបអរ ទាំងការភ្ញាក់ផ្អើលផងដែរ ។

ក្នុងរូបភាពនៅមុខ Leeds Castle នោះដែរ Tavia Yeung និង Him Law បានបង្ហាញខ្លួនក្នុងឈុតរៀបការ ពណ៌សយ៉ាងស្រស់ស្អាត ហើយតារាវ័យ៣១ឆ្នាំ ជាស្វាមីឈរ កាន់បាច់ផ្កា ធ្វើស្ទីលបែបសង្ហានិងសម្លឹងទៅឆ្ងាយ ។

តារាសម្តែង Sharon Chan និង Grace Wong បានសរសេរបង្ហោះក្នុង Weibo ថា “ អបអរសាទរអាពាហ៍ពិពាហ៍ លោក និងលោកស្រី Law សូមឲ្យមាន  សំណាងល្អ” ៕

នាង Tavia Yeung និង Him Law រៀបការ ស្ងាត់ៗនៅអង់គ្លេស

នាង Tavia Yeung និង Him Law រៀបការ ស្ងាត់ៗនៅអង់គ្លេស

នាង Tavia Yeung និង Him Law រៀបការ ស្ងាត់ៗនៅអង់គ្លេស