រូបមន្ត​ម៉ាស​បិទមុខ​បែប​ធម្មជាតិ​ជា​មួយ​ផ្កា​

6 Videos


លម្អងផ្កា
-​គ្រឿងផ្សំ ៖ លម្អងផ្កា​ស្រូវ​សាឡី​មួយ​ប្រភេទ​(Rye)​ផ្កាស្បៃរឿង ផ្កា​ស្រល់ និង លម្អងផ្កា​ពោត សរុប ៥ ក្រាម ស៊ុតមាន់ (​យកតែ​ពង​ស​)​មួយ​គ្រាប់ ទឹកក្រូច​ឆ្មារ ២០ មិ​ល្លី​លីត្រ ឬ ទឹកដោះ គោ​ឆៅ ២០ មិ​ល្លី​លីត្រ ។

M88


-​វិធី​ធ្វើ ៖ ចាក់​ម្សៅ​លម្អងផ្កា​ចម្រុះ​ចូលក្នុង​ចានចង្កឹះ ។ ប្រសិនបើ​ប្រភេទ​ស្បែក​ស្ងួត​ត្រូវ​លាយជាមួយ​ស៊ុតមាន់​តែបើ​ជា​ស្បែក​ខ្លាញ់​ច្រើន​ត្រូវ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ ។ ប្រភេទ​ស្បែក​ដទៃទៀត​ត្រូវ​លាយ​ជាមួយ​ទឹកដោះគោឆៅ ។ ដំបូង​ត្រូវ​កូរ​គ្រឿងផ្សំ​ទាំងនោះ​ឱ្យ​ខាប់​ស្អិតរួចហើយ​ត្រូវ​យកមក​លាប​ពាសពេញ​លើ​ផ្ទៃមុខ​ទុក​រយៈពេល​ពី ២០ ទៅ ៣០ នាទី ទើប​លាងទឹក​ចេញ ។

ផ្សិត​ស
-​គ្រឿងផ្សំ ៖ ម្សៅ​ម៉ដ្ឋ​ផ្សិត​ស ៥ ក្រាម ម្សៅ​យូ​ជូ ៥ ក្រាម ម្សៅ​ផាត់មុខ ៥ ក្រាម ម្សៅ​ហ្វ៊ូ​លីង ៥ ក្រាម ម្សៅ​ហួង​ឈី ៥ ក្រាម និង ម្សៅ​ប៉ាយ​ធឺ ៥ ក្រាម ។
-​វិធី​ធ្វើ ៖ គ្រឿងផ្សំ​ទាំងអស់នេះ​អា​ចរក​ទិញ​នៅតាម​ហាង​លក់​ថ្នាំ​ស៊ិនសែ ។ ចាក់​គ្រឿងផ្សំទាំងអស់​ក្នុង​ចានចង្កឹះ​ដោយ​លាយ​ជាមួយ​ទឹក​ធម្មតារួចហើយ​កូរ​ទាល់តែ​ខាប់​ស្អិត​ទើប​យកមក​លាប​ពាសពេញ​លើ​ផ្ទៃ្ទ​មុខ​ហើយ​ទុក​រយៈពេល​កន្លះ​ម៉ោង​ទើប​លាង​ទឹក​ចេញ ។

ថ្នាំ​ស៊ិនសែ​ត្រកូល​ប៉ាយ​ទាំង ៣ មុខ ៖ ប៉ាយ​ជឺ ប៉ាយ​ជី និង ប៉ាយ​ហ្វ៊ូ​លីង
-​គ្រឿងផ្សំ ៖ ប៉ាយ​ជឺនិងប៉ាយ​ជី​មួយ​មុខៗ ១ ស្លាបព្រា​កាហ្វេ ប៉ាយ​ហ្វ៊ូ​លីង ២ ស្លាបព្រា​កាហ្វេ ទឹក​ប្រទាល​ក​ន្ទុយ​ក្រពើ ទឹកដោះគោឆៅនិងទឹកឃ្មុំ​មួយ​មុខៗ​បន្តិច ។
-​វិធី​ធ្វើ ៖ ត្រូវ​លាយ​គ្រឿងផ្សំ​ទាំង ៣ មុខ​ចូលគ្នា​រួចហើយ​ចាក់ទឹក​ប្រទាល​ក​ន្ទ្ទុ​យ​ក្រពើ​បន្តិច ចូល និង កូរ​ឱ្យ​ខាប់​ស្អិត ។ បើ​រដូវក្តៅ​ត្រូវ​លាយ​ជាមួយ​ទឹកដោះគោឆៅ ។ បើ​រដូវរងា​ត្រូវលាយ​ជាមួយ​ទឹកឃ្មុំ ។ ប​ន្ទ្ទា​ប់​មក​ត្រូវ​យកមក​លាប​ពាសពេញ​លើ​ផ្ទៃមុខទុក​រយៈពេល​ពី ២០ ទៅ ៣០ នាទី ទើប​លាង​ទឹក​ចេញ​ទុក​ជាការ​ស្រេច ។​

ផ្កា​កុលាប
-​គ្រឿងផ្សំ ៖ ប្រេង​ផ្កា​កុលាប ៣ តំណក់ ទឹក​ផ្កា​កុលាប​បន្តិច ម្សៅ​ផាត់មុខ ម្សៅសណ្តែកបាយ ម្សៅ​ប៉ាយ​ហ្វ៊ូ​លីង ម្សៅ​គ្រាប់​ប៉ែស ម្សៅ​ប៉ាយ​ជឺ និង ម្សៅ​ប៉ាយ​ជី​មួយ​មុខៗ ៦០ ក្រាម ។
-​វិធី​ធ្វើ ៖ ដំបូង​ត្រូវ​លាយ​គ្រឿង​ម្សៅ​ចម្រុះ​ចូលគ្នា​ហើយ​ដាក់ចូល​ក្នុង​ដប​មួយ​បិទ​គម្រប​ឱ្យ​ជិត ។ នៅពេល​ប្រើប្រាស់​ត្រូវ​ចាក់​ម្សៅ​ចម្រុះ​នេះ ១ ស្លាបព្រា​កាហ្វេដាក់​ក្នុង​កូនចាន​ចង្កឹះ​បន្ទាប់មក​បន្តក់​ប្រេង​ផ្កា​កុលាប ៣ តំណក់ និង ទឹក​ផ្កា​កុលាប​បន្តិច រួចហើយ​កូរ​ឱ្យ​ខាប់​ស្អិត​ទើប​យកមក​លាប​ពាសពេញ​ផ្ទៃ្ទ​មុខ​ហើយ​ទុក​រយៈពេល​កន្លះ​ម៉ោង​ទើប​លាងជម្រះ​ចេញ​ទុកជា​ការស្រេច ។
​ចំណាំ ៖ ក្នុង​មួយ​សបា្តហ៍​ត្រូវ​លាប​តែ ៣ លើក​បាន​ហើយ ៕ គ​-​ឡេង​