លាង​សម្អាត​មុខ ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ទើប​ល្អ​ទៅ​?

មនុស្ស​គ្រប់គ្នា ប្រាថ្នា​ចង់បាន មុខ​ស ទន់ និង​ភ្លឺរលោង​។ ដើម្បី​បាន​មុខ​ស្អាត​បែបនេះ អ្នកជំនាញ​ជាច្រើន បាន​ណែនាំ​យើង លាង​សម្អាត​មុខ ឲ្យបាន​ស្អាត ប៉ុន្តែ យើង​មិន​ធ្លាប់​សួរ តប​ទៅ​វិញ​ទេ​ថា អញ្ចឹង តើ​គួរ​លុប​លាងមុខ ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ទើប​ល្អ​ទៅ​?

​អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​លាង​សម្អាត​មុខ ៖
-​    ​មួយ​ថ្ងៃ​ពីរ​ដង សម្រាប់​អ្នក​ដែល​មាន​ស្បែក​ខ្លាញ់​ច្រើន​
-​    ​ម្តង​ក្នុង​មួយថ្ងៃ សម្រាប់​អ្នកមាន​ស្បែក​ស្ងួត​។​
​យ៉ាងណាមិញ ការលាង​សម្អាត​មុខ ច្រើនដង​ពេក ពិតជា​មិនល្អ​នោះទេ សម្រាប់​សុខភាព​ស្បែក​របស់​អ្នក ជាពិសេស អ្នក​ដែល​មាន​ស្បែក​ស្ងួត​។​

​ការលាង​សម្អាត​មុខ ច្រើនដង​ពេក អាច​បណ្តាល​ឲ្យ ៖
-​    ​ស្បែក​របស់​អ្នក កាន់តែ​ស្ងួត​លើស​ដើម​
-​    ​បាត់បង់​សំណើម​
-​    ​អា​លែ​ក​ស៊ី​
-​    ​ឡើង​កន្ទួល​ក្រហម​
-​    ​ស្បែក​មុខ​កាន់តែ​ស្តើង​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់​អ្នក​ដែល​បញ្ហា​ខ្លាញ់​មុខ​ច្រើន អ្នក​គួរតែ​ប្រើ​សាប៊ូលាងមុខ ដែល​មាន​សារធាតុ​កម្ចាត់​ជាតិ​ខ្លាញ់ ហើយ​ព្យាយាម​ដុស​សម្អាត មួយ​ថ្ងៃ​ពីរ​ទៅ​បី​ដង​។​

​ចំពោះ​អ្នក​ដែល​ជួប​បញ្ហា​ខូច ឬ​ប្រេះ​ខ្លាំង អ្នក​គួរតែ​លប់ មួយ​ថ្ងៃ​បី​ទៅ​បួន​ដង ប៉ុន្តែ កុំ​ប្រើ​ផលិតផល​អ្វី​ទាំងអស់ គឺ​ប្រើតែ​ទឹក​ប៉ុណ្ណោះ​។

​វិធី​លុប​លាងមុខ​
​នៅ​ពេល​ព្រឹក ក្រោយ​ភ្ញាក់​ពី​គេង អ្នក​គួរតែ​ដុស​ធ្មេញ និង​លាង​សម្អាត​មុខ ដោយ​ប្រើ​ផលិតផល កម្ចាត់​មុន ឬ​ខ្លាញ់ ទៅ​តាម​ប្រភេទ​ស្បែក​របស់​អ្នក ដើម្បី​បំបាត់​ភាពកខ្វក់ ចេញពី​ផ្ទៃមុខ ហើយ​ជួយ​ឲ្យ​អ្នក​ស្រស់ថ្លា នៅ​ក្នុង​អារម្មណ៍​។​

​បន្ទាប់​ពី​អ្នក ត្រលប់​មក​ពី​រៀន ឬ​ធ្វើការ​វិញ អ្នក​គួរតែ​លុបលាង​មុខ​ម្តងទៀត ដើម្បី​កម្ចាត់​បាក់តេរី និង​ភាពកខ្វក់ ដែល​តោង​ប្រឡាក់​អ្នក ពេញ​មួយ​ថ្ងៃ​មកនេះ ហើយ​យក​ល្អ អ្នក​គួរតែ​ប្រើ ផលិតផល​ធម្មជាតិៗ​។​

​ក្នុង​រដូវក្តៅ អ្នក​គួរតែ​សាកល្បង ប្រើ​ម៉ាស​បិទមុខ​ធម្មជាតិ ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន ដើម្បី​ការពារ និង​ផ្តល់​សំណើ​តដល់​ស្បែក​។​ ​អ្នក​ត្រូវ​ចងចាំ​ថា អ្នក​អាច​លុបមុខ​ច្រើនដង​បាន ប៉ុន្តែ មិន​ត្រូវ​ប្រើ​សាប៊ូ​គ្រប់ពេល​ឡើយ ពីព្រោះ សារធាតុ​ដែល​មាន​នៅក្នុង​នោះ នឹង​ផ្តល់​អាក្រក់ ច្រើន​ជាង​ផល​ល្អ ចំពោះ​សុខភាព​ស្បែក​របស់​អ្នក​។​

​ចូរ​បង្ហូរទឹក​ត្រជាក់​ល្មមៗ ពេល​អ្នក​លាងមុខ ដើម្បី​ទទួល​អារម្មណ៍​ស្រស់ស្រាយ ប៉ុន្តែ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម យក​ល្អ គួរតែ​ប្រើ​ទឹក​អ៊ុនៗ​។​

​ចំណាំ ៖ អំឡុង​ពេល​លាងមុខ មិន​ត្រូវ​ប្រើ​រយៈពេល លើសពី ២ នាទី​ឡើយ ហើយ​កុំ​ដុស​វា​ខ្លាំង ឬ​ច្រើន​ដង​ពេក​៕

ប្រភព៖ health

  • លាង​សម្អាត​មុខ ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ទើប​ល្អ​ទៅ​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:សុខភាព
Tags: