រក​ឃើញ​​ជើង​ខ្លាំង​​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​បាល់ទះ​​ Leo Cup

​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់​ចាម​ បាន​​រក​ឃើញ​ជើង​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​​ប្រកួត​យ៉ាង​​ស្វិតស្វាញ​តាម​ពូល A និង​ B ​តាំង​ពី​ថ្ងៃ​ទី២២ ខែ​មីនា ​ឆ្នាំ​២០១៦ ​​នៅ​សាលា​ខេត្ត​កំពង់​ចាមរួច​មក។

 រក​ឃើញ​​ជើង​ខ្លាំង​​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​បាល់ទះ​​ Leo Cup

សកម្មភាព​ប្រកួត​នៅ​​​មណ្ឌល​កំពង់​ចាម​កន្លង​មក​

 

​ក្រុម​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ នឹង​​​​ធ្វើការ​ប្រកួត​បន្ត​ទៀត​នា​ថ្ងៃ​នេះ​​​ ដើម្បី​ស្វែងជើង​ខ្លាំង​ប្រកួត​ផ្ដាច់ព្រ័ត្រ​​ប្រចាំ​មណ្ឌល​កំពង់​ចាម​នា​ថ្ងៃ​​ទី២៧ ខែ​មីនា ឆ្នាំ​​២០១៦​​។

 

កម្មវិធី​ប្រកួត​ថ្ងៃ​នេះ​គឺ​៖
-​ស្នង​ការនគរបាលខេត្ត​កំពង់​ចាម​ Vs សាកលវិទ្យាល័យ​វេស្ទើន​ ម៉ោង ៣​:០០
-សីហា​សាមគ្គីកីឡា Vs ខ្មែរ​សាមគ្គី​ខេត្ត​កំពង់​ចាម​ ម៉ោង ៤:៣០​

លទ្ធផល​​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៦​
-ស្នង​ការ​នគរបាល​​ខេត្ត​​​កំពង់ចាម ៣-០ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ( ២៥-១០ ) ( ២៥-១៧​ ) (២៥-១១)
-ខ្មែរ​សាមគ្គី​ខេត្ត​កំពង់ចាម ៣-២ ក្រុង​សួង( ២២-២៥ ) ( ២៥-២៣ ) (១៩-២៥) ( ២៥-២៣ ) ( ១៥-៩ )
-សាកលវិទ្យាល័យ​វេស្ទើន ៣-០ វិទ្យាល័យ​​​ព្រះសីហនុ ( ២៥-២១ ) ( ២៥-២២ ) ( ២៥-១៨ )

 

 

តារាង​ពិន្ទុ​

ពូល A

ពូល B

.រ​

ក្រុម​

​​ប្រកួត​

ពិន្ទុ​

.រ​

ក្រុម​

ប្រកួត​

ពិន្ទុ​

១​

ស្នង​ការ​​​នគរ​​បាល​ខេត្ត​កំពង់​ចាម​

៣​

៩​

ខ្មែរ​សាមគ្គី​ខេត្ត​កំពង់ចាម​

២​

សីហា​សាមគ្គី​កីឡា​

៣​

៦​​

២​

សកលវិទ្យាល័យ​វេស្ទើន

៣​

៥​​

៣​​

មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ​

៣​

៣​

​​៣​​

ក្រុង​សួង​

៣​

៤​

​​៤​

វិទ្យាល័យ ​ហ៊ុន សែន សង្កើប​

៣​

០​

៤​

វិទ្យាល័យ​ព្រះសីហនុ​

​​៣​

 

 អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​