បុរស​ម្នាក់​ចូល​ចិត្ត​ញ៉ាំ​សាច់​ឆៅ ចុងក្រោយ​​កើត​តេនញ៉ា​ប្រវែង​ជិត​៥​ម៉ែត្រ​

ក្រុម​គ្រូពេទ្យ​បាន​ស្រឡាំងកាំង​និង​រអើម​ជា​ខ្លាំង ​បន្ទាប់​ពី​បាន​យក​តេនញ៉ា​ប្រវែង​៤,៨៨​ម៉ែត្រ​ចេញ​ពី​ក្នុង​ខ្លួន​បុរស​ម្នាក់​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់ឆៅ ហើយ​ត្អូញត្អែ​ថាចេះ​តែ​​ឈឺក្នុង​ពោះ ។
 
បុរស​ម្នាក់​ចូល​ចិត្ត​ញ៉ាំ​សាច់​ឆៅ ចុងក្រោយ​​កើត​តេនញ៉ា​ប្រវែង​ជិត​៥​ម៉ែត្រ​
 
បុរស​វ័យ​៤៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ជា​អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ឆៅ​គោ​ និង​ត្រី​ឆៅ​របស់​ជប៉ុន​ បាន​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ 303 ក្នុង​ក្រុង​ណានីង ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​ពង​តេនញ៉ា​ជា​ច្រើន​នៅ​ក្នុង​លាមក​។

 

បុរស​ម្នាក់​ចូល​ចិត្ត​ញ៉ាំ​សាច់​ឆៅ ចុងក្រោយ​​កើត​តេនញ៉ា​ប្រវែង​ជិត​៥​ម៉ែត្រ​

 

ក្រៅ​ពី​ប៉ារ៉ាសិត​ក្នុង​ពោះវៀន​នេះ គេ​ក៏​បាន​រក​ឃើញ​មេរោគ​ម្យ៉ាង​ទៀត​ដែល​ចូល​ទៅ​វាយ​ប្រហារ​ថ្លើម​របស់​គាត់​ផង​ដែរ ដែល​បណ្ដាល​ឱ្យ​គាត់​ចេះ​តែ​មិន​ស្រួល​ក្នុង​ពោះ ក្អួត​ចង្អោរ និង​រាគ​។ គ្រូពេទ្យ​បាន​ឱ្យ​គាត់​លេប​ថ្នាំ​ខ្លះ​ដើម្បី​បង្អើល​ពួក​ប៉ារ៉ាសិត​ទាំង​នោះ ​និង​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​៥​ថ្ងៃ ទម្រាំ​គ្រូពេទ្យ​អាច​យក​វា​ចេញ​ពី​ពោះវៀន​របស់​គាត់​បាន​​។

 

គ្រូពេទ្យ​បាន​បញ្ជាក់​ថា តេនញ៉ា​អាចលូតលាស់​ដល់​ទៅប្រវែង​ជាង​១៦​ម៉ែត្រ និង​អាច​រស់​បាន​ដល់​ទៅ​៣០​ឆ្នាំ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់៕

 

ក្រោយ​អាន​អត្ថបទ​នេះ​ហើយ អ្នក​ចូលចិត្ត​ញ៉ាំ​សាច់​ឆៅ យល់​យ៉ាង​ណា​ដែរ​?
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព៖ Mirror​