រដ្ឋាភិបាល​កម្ពុជា បង្កើត «​ទិវា​ព្រះពុទ្ធសាសនា​» ដើម្បី​រម្លឹក​គុណ​ព្រះសម្មាសម្ពុទ្ធ​

​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជ្រើស​រើសយក​ថ្ងៃទី​៨ ខែមេសា ដើម្បី​ប្រារព្ធ «​ទិវា​ព្រះពុទ្ធសាសនា​» ។ ការបង្កើត​ទិវា​នេះ គឺ​ដើម្បី​រម្លឹក​គុណ​តម្លៃ​ដ៏​ធំធេង របស់​ព្រះពុទ្ធសាសនា ដែល​ដឹកនាំ​កម្ពុជា ក៏ដូចជា​ប្រទេស​លើ​សាកលលោក ឲ្យ​ឆ្ពោះទៅកាន់​សុខសន្តិភាព​។​

​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជ្រើស​រើ​យក​ថ្ងៃទី​៨ មេសា ជា​ថ្ងៃ​នៃ «​ទិវា​ព្រះពុទ្ធ​ព្រះ​សាសនា​»​។ លោក មើលឃើញថា ការបង្កើត​ទិវា​នេះ​ឡើង គឺជា​រឿង​ល្អប្រសើរ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​កាន់​ព្រះពុទ្ធសាសនា​។ 

​អ្នកនាំពាក្យ​រូបនេះ បន្តថា ការបង្កើត​ទិវា​នេះ ជាការ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​និង​ផ្តល់​តម្លៃ​យ៉ាងខ្លាំង ចំពោះ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។ លោក បាន​ពន្យល់ថា មូលហេតុ​ដែល​រាជរដ្ឋាភិបាល បង្កើត​ទិវា​នេះ​ឡើង គឺ​ដើម្បី រម្លឹក​គុណព្រះពុទ្ធ​សាសនា ក៏ដូចជា​តួអង្គ​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​មានគុណ​ដ៏​ធំធេង ចំពោះ​សត្វលោក​។

​លោក សេង សុ​មុនី បាន​រំលេច​ថា ព្រះពុទ្ធសាសនា ជា​សាសនា​មួយ​ដែល​ស្រឡាញ់​សុខសន្តិភាព និង​មាន​លក្ខណៈ​ជា​សាកល ដោយ​មិន​រើសអើង​ពូជ​សាសនា ឬ​ប្រកាន់ទិន្នាការ​អ្វី​ឡើង ដូច្នេះ ទិវា​នេះ បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា ជា​ប្រទេសមួយ​ដែល​ដឹងគុណ​ព្រះពុទ្ធសាសនា និង​ស្រឡាញ់​សុខសន្តិភាព​។ ជាងនេះទៀត មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ធម្មការ​និង​សាសនា​រូបនេះ ក៏​មើលឃើញ​ប្រយោជន៍​មួយទៀត​ដែរ គឺថា ទិវា​នេះ នឹង​ដាស់សតិ​សម្បជញ្ញៈ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​គ្រប់រូប ឲ្យ​យល់​ពី​តម្លៃ​នៃ​ព្រះពុទ្ធសាសនា និង​ត្រឡប់មក​ប្រតិបត្តិ តាម​ព្រះ​ពុទ្ធោវាទ ដែលជា​មាគ៌ា​ដ៏​ត្រចះត្រចង់​សម្រាប់​ជីវិត​និង​សង្គម​ទាំងមូល​។

​យ៉ាងណា​ក៏ដោយចុះ លោក សេង សុ​មុនី មិនទាន់​អាច​បញ្ជាក់បាន​ថា តើ​ទិវា​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ជា​ជន​ទូទាំងប្រទេស​ឈប់សម្រាក​ឬ​យ៉ាង​នោះទេ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​