​គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស

កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ តំណាង​ក្រុមហ៊ុន​ទូរទស្សន៍​​ TVB ​បាន​បញ្ជាក់​ថា​ តារា​សម្ដែង​ស្រី​ Tavia Yeung រួម​ជា​មួយ​តារា​សម្ដែង​ប្រុស​ Him Law ដែល​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​ហើយ​នោះ ពេល​នេះ​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​​ស្រប​ច្បាប់​ហើយ។

 

​គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស
គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ​នេះ​ បាន​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​ដ៏​ស្ងៀម​ស្ងាត់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​តាំង​ពី​ថ្ងៃ​ទី​២៣​ខែ​មីនា​ម្ល៉េះ​ ដោយ​រំលង​បាន​ពីរ​ថ្ងៃ​ទើប​ទូរទស្សន៍​​ TVB​ ​បញ្ជាក់​ឲ្យ​ដឹង។ ក្រៅ​ពី​បាន​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​​ហើយ ​ពួក​គេ​ក៏​​បាន​ថត​រូប​រៀប​ការ​នៅ​ប្រាសាទ​ Leeds Castle ដែល​មាន​អាយុ​កាល​ជាង​៩០០​ឆ្នាំ​​ផង​ដែរ។

 

​គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស

 

​គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស
​គួរ​រំលឹក​ថា​​អ្នក​នាង​ Tavia Yeung ​ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៧​ឆ្នាំ​ រួម​ទាំង​​លោក​ Him Law បាន​បើក​ចំហ​​ពី​ទំនាក់​ទំនង​ស្នេហា​​នៅ​ក្នុង​ឆ្នាំ​២០១២​ ខណៈ​ពេលដែល​ស្នេហា​​គេ​ទាំង​ពីរ​​កើត​មាន​ឡើង​ពេល​សម្ដែង​​រួម​គ្នា​ក្នុង​ភាពយន្ត​ភាគ​ “On Call 36” របស់​ TVB៕

​​​​​

 

ចុច​អាន៖ Fan Bingbing បន្ត​ធ្វើ​ឲ្យ​គេ​មើល​មិន​ដាក់​ភ្នែក​ពេល​បង្ហាញ​ខ្លួន​ធ្វើ​ជា​គណៈកម្មការ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing