សាន់​ឆាយ​បង្ហាញ​រូបភាព​មិន​គួរ​ឱ្យ​ជឿ​របស់​កូន​ក្នុង​ផ្ទៃ​​

តារា​សម្ដែង​តៃវ៉ាន់​ អ្នក​នាង​សាន់​ឆាយ​បាន​ផ្ដល់​កំណើត​កូន​ស្រី​ដំបូង​នៅ​ឆ្នាំ​២០១៤​ ហើយ​នៅ​ឆ្នាំ​មុន​នេះ នាង​ក៏​មាន​ផ្ទៃ​ពោះ​កូន​បន្ទាប់ ដែល​នាង​អះអាង​ថា​ជា​ឆ្នាំ​សម្រាប់​យក​កូន​ប្រុស​ម្ដង។

 

សាន់​ឆាយ​បង្ហាញ​រូបភាព​មិន​គួរ​ឱ្យ​ជឿ​របស់​កូន​ក្នុង​ផ្ទៃ​​

 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​ស្រី​ដែល​មាន​ឈ្មោះ​ដើម​ថា Barbie Hsu​ បាន​ចែករំលែក​រូបភាព​កូន​ក្នុង​ផ្ទៃ​របស់​នាង​ដោយ​ការ​ពិនិត្យ​អេកូ​​ជាមួយ​អ្នក​គាំទ្រ​ ដោយ​បង្ហាញ​ចំណុច​អស្ចារ្យ​នៃ​សកម្មភាព​គភ៌​របស់​នាង​។ ក្នុង​រូបភាព​នោះ​ មើល​តាម​រង្វង់​ក្រហម​ដែល​បាន​គូស គេ​ឃើញ​គភ៌​ក្នុង​ផ្ទៃ​នាង​​ដូច​ជា​កំពុង​លើក​មេ​ដៃ​ឡើង​លើ​។ ​

 

សាន់​ឆាយ​បង្ហាញ​រូបភាព​មិន​គួរ​ឱ្យ​ជឿ​របស់​កូន​ក្នុង​ផ្ទៃ​​
 
Barbie ​​និង​ស្វាមី​បាន​ចាប់ផ្ដើម​ចំណង​ស្នេហា​តាំង​ពី​ឆ្នាំ​២០១០ និង​បាន​ចូល​រោងការ​នៅ​មួយ​ឆ្នាំ​បន្ទាប់​នោះ​។ ក្នុង​ឆ្នាំ​២០១៤ ស្វាមី​ភរិយា​មួយ​គូ​នេះ​ក៏​មាន​កូន​ស្រី​ច្បង​ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ពរ​ពោះ​កូន​បន្ទាប់​៧​ខែ​​​។ អតីត​តួ​ឯក​ស្រី​ក្នុង​រឿង F4 បាន​សរសេរ​នៅ​លើ​រូបភាព​ដែល​នាង​ផុស​ថា “ពួក​យើង​បាន​រៀបការ​រយៈ​ពេល​៥​ឆ្នាំ​ហើយ! វា​មិន​មែន​ងាយ​ស្រួល​ទេ ហើយ​ពេល​នេះ​កូន​ប្រុស​ខ្ញុំ​កំពុង​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឱ្យ​មេដៃ​ខ្ញុំ​មួយ​!” ៕

 

​​ 

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព៖ Ettoday​