លោក កឹម សុខា ស្នើ​បក្ស​ដៃគូ​បោះ​ឆ្នោត​ប្រកួតប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​គណបក្ស​ដៃគូ​ប្រកួតប្រជែង​ដណ្ដើម​យក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ប្រកួត​ប្រជែង​ដោយ​ភាព​ថ្លៃថ្នូរ និង​កុំ​យក​អំណាច​រដ្ឋ​មក​គាប​សង្កត់​គណបក្ស​ប្រឆាំង។

លោក កឹម សុខា ថ្លែង​ដែល​ទំនង​ជា​សំដៅ​ដល់​គណបក្ស​កាន់​អំណាច​នេះ នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ ដែល​មាន​សមាជិក​ចូល​រួម​ប្រមាណ ១.៥០០​នាក់ នា​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា។

លោក កឹម សុខា លើក​ឡើង​ទៀត​ថា គេ​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ឆ្នោត ដូច្នេះ​គេ​នឹង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដោយ​ងាយៗ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ការ​អត់ធ្មត់​របស់​ខ្លួន​កាន់​តែ​ខ្លាំង ​នោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ក៏​កាន់​តែ​មាន​ខ្លាំង។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។