គ្រោះថ្នាក់​ថ្ងៃទី​២៥ មីនា ស្លាប់​៣​របួសធ្ងន់​ស្រាល​៦​នាក់​

ភ្នំពេញ:
គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ បាន​កើតឡើងចំនួន ៧​លើក បណ្ដាល​ឲ្យ​មនុស្ស ស្លាប់​ចំនួន ៣​នាក់ រងរបួស​ធ្ងន់ ៥​នាក់និង​របួសស្រាល ១​នាក់ ។​

​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ទាំង ៧​លើក​នោះបណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​តូច ៥​គ្រឿង​, យាន​ផ្សេងៗ ១គ្រឿង ។​

​មូលហេតុ​មកពី​បើកបរ​លឿន ២​លើក​, ប្រជែង ២​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, មិនប្រកាន់​ស្តាំ ១​លើក និង​កត្តា​យានយន្ត ១​លើក ។​

 លទ្ធផល​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ​ចូលគោលដៅ​ចំនួន ៣៥.៩៨៤​គ្រឿង (​ម៉ូតូ ៦៥​ភាគរយ​), មធ្យោបាយ​ល្មើស ៦.៧៤៦គ្រឿង (​ម៉ូតូ ៦៩​ភាគរយ​), អប់រំ ៣.៣៦៤​គ្រឿង ស្មើនឹង ៥០​ភាគរយ និង​ពិន័យ៣.៣៨២​គ្រឿង (​បង់ប្រាក់ ៨៨​ភាគរយ​) ៕​

គ្រោះថ្នាក់​ថ្ងៃទី​២៥ មីនា ស្លាប់​៣​របួសធ្ងន់​ស្រាល​៦​នាក់​

គ្រោះថ្នាក់​ថ្ងៃទី​២៥ មីនា ស្លាប់​៣​របួសធ្ងន់​ស្រាល​៦​នាក់​

គ្រោះថ្នាក់​ថ្ងៃទី​២៥ មីនា ស្លាប់​៣​របួសធ្ងន់​ស្រាល​៦​នាក់​