ប្រគល់​ពាន​សន្តិភាព​និង​ការអភិវឌ្ឍន៍ ជូន​សម្តេច​ហ៊ុនសែន និង​សម្តេច​ហេង​សំរិន

ភ្នំពេញ:
​វេទិកា​ជួបជុំ​អ្នកសារព័ត៌មាន​អាជីព​នៃ​បណ្តា​ប្រទេស​អាស៊ាន រួមមាន កម្ពុជា ឡាវ វៀតណាម ភូមិ និង​ថៃ នឹង​ធ្វើឡើង​ថ្ងៃទី​២៩-៣០ ខែមីនា ឆ្នាំ​២០១៦​។ ពិធី​នេះ នឹង​ប្រគល់​ពាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​សម្តេច​ហ៊ុនសែន សម្តេច​ហេង​សំរិន និង​ឥស្សរជន​កម្ពុជា និង​អ្នកសារព័ត៌មាន ។​

​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រសួង​ព័ត៌មាន សហការ​ជាមួយ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (UMA) នឹង​រៀបចំ​វេទិកា​ជួបជុំ​អ្នកសារព័ត៌មាន​អាជីព​នៃ​បណ្តា​ប្រទេស​អាស៊ាន ពីថ្ងៃ​ទី​២៩-៣០ ខែមីនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​បង្កលក្ខណៈ​ឲ្យ​អ្នកសារព័ត៌មាន​បាន​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចូលរួម​គាំទ្រ​ឲ្យ​មាន​លំហូរ​សារព័ត៌មាន ដោយ​សេរី​ទៅតាម​ប្រទេស​រៀងៗ​ខ្លួន​។​

​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បាន​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមីនា  ប្រគល់​ពាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា និង​ពេល​រសៀល ប្រគល់​ពាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។ ថ្ងៃទី​៣០​ខែមីនា ប្រគល់​ពាន​សន្តិភាព​ជូន​ឥស្សរជន​កម្ពុជា និង​អ្នកសារព័ត៌មាន នៅ​សណ្ឋាគារ​សុខា​៕