ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ សុំឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ដោះស្រាយ​

ភ្នំពេញ:
តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ​រស់នៅ​ភូមិ​អូរ​គគី និង​ភូមិ​ទួល​ក្រសាំង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាននាំគ្នា​មក​តវ៉ា​នៅ​វិមាន​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​បញ្ហាដីធ្លី​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ​។​

​សូមបញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ចំនួន​៥​ក្រុម​ផ្សេង គ្នា​បានធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ មកកាន់​វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នេះ​ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​ជាពិសេស​ពី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការ​ដោះស្រាយ បញ្ហាដីធ្លី​ជូន​ពួកគាត់​។​

​នៅក្នុង​ចំណោម​បញ្ហា​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​មកដល់​រដ្ឋសភា នៅពេលនេះ​មាន​បញ្ហា​ខ្លះ មាន​តំណាង​ប្រជាពលរដ្ឋ បាន​កំពុង​ជាប់ឃុំ​ផងដែរ​។​ប្រជាពលរដ្ឋ​ទាំង​៥​ក្រុម​នោះ មាន​ក្រុមទី​១ គឺ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ​រស់នៅ​ភូមិ​អូរ​គគី និង​ភូមិ​ទួល​ក្រសាំង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ​។​

​ក្រុមហ៊ុន សួន​មានសម្បត្តិ ដែល​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ឃុំ​សិរី​មានជ័យ​តែ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដីស្រែ​ចំការ ប្រជាពលរដ្ឋ ចំនួន​៦០០​ហិកតា និង​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១៣៥​គ្រួសារ មិនបាន​ប្រកប​របរ​កសិកម្ម សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ប្រចាំថ្ងៃ​ជាច្រើន​ឆ្នាំ​មកហើយ​។ ជាមួយគ្នានេះ ក្នុងករណី​វិវាទ​ដីធ្លី​នេះ មាន​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឆត ឆាត ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ​ត្រូវបាន​សាលាដំបូង ខេត្តបាត់ដំបង ឃុំខ្លួន​កាលពី​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៦​កន្លងទៅ​។​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​រដ្ឋសភា​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគាត់ និង​សុំ​ឲ្យ មានការ​ដោះលែង តំណាង​របស់​ពួកគាត់​បាន​នៅក្រៅ​ឃុំ​។​ចំណែក​ប្រជាពលរដ្ឋ​ក្រុមទី​២​គឺ​អ្នករស់នៅ ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ​បានស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា ជួយ​ដោះស្រាយ​ទំនាស់​ដី​លំនៅដ្ឋាន របស់​ពួកគាត់​ស្ថិតក្នុង ទីតាំង​ខាងលើ​ដែល​ត្រូវ​បុគ្គល​ឈ្មោះ លោក ប៊ុត ស្រ៊ា​ន និង​អ្នកស្រី​ស្វាយ សុខា​ដណ្តើមយក​។​តំណាង​ប្រជាពលរដ្ឋ បាន​រៀបរាប់ថា​ពួកគាត់ បានរស់នៅ​ភូមិ​ក្បាលស្ពាន​ទី​១​នេះ​អស់​រយៈពេល ២៣​ឆ្នាំ​មកហើយ ។​

​ទើបតែ​ក្នុង​ឆ្នាំ​២០១៥ លោក ប៊ុត ស្រ៊ា​ន និង​អ្នកស្រី ស្វាយ សុខា​បានដាក់​ពាក្យស្នើសុំ​ដីកា​សម្រេច​រក្សា​ការពារ ទៅ​តុលាការ​ហើយ​សាលា​ដំ​បួង​ខេ​ត្ ត​បន្ទាយមានជ័យ​បានចេញ​ដីកា​សម្រេច​រក្សា​ការពារ​និង​បាន​បណ្តេញ ពួកគាត់​ចេញពី​លំនៅដ្ឋាន ដោយ​ចោទថា​ពួកគាត់​បានមក​រស់នៅ​លើដី​ចំណីផ្លូវ ។​

​ប្រជាពលរដ្ឋ​ក្រុមទី​៣ បានធ្វើ​ដំណើរ​មកពី​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន​៧​គ្រួសារ បានស្នើ​សុំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា ជួយ​អន្តរាគមន៍​ដោះស្រាយ​ចំពោះ ការប្រើ​អំពើហិង្សា របស់​កងកម្លាំងប្រដាប់អាវុធ រំលោភ​យក​ដី​ទំហំ​១២​ហិកតា​នៅ​ចំណុច​ក្រោយ​ដីឡូត៍​ខ្សែ​ទី​ពីរ នៃ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។ តំណាង​ប្រជាពលរដ្ឋ បាន​រៀបរាប់ថា​ពួកគាត់ ធ្លាប់បាន​ប្រកប​របរ​លើដី​នោះ តាំងពី​ឆ្នាំ​២០០៤ រហូតមក​បន្ទាប់ពី ការបែងចែក​របស់​អា​ជ្ញា​ធរ​ភូមិ​។​ប៉ុន្តែ​នៅ​ថ្ងៃទី​០៤ ខែមិថុនា​ឆ្នាំ​២០១៤ ក៏មាន​កងកម្លាំងប្រដាប់អាវុធ​រំលោភ​យក​ដី​ទំហំ ១២​ហិកតា​នោះដែ​លប​ច្ចុ​ប្ប​ន្ ន​ត្រូវបាន លោក អែម សុខា​អភិបាល ស្រុក​ម៉ាឡៃ​ហាមឃាត់​មិន​ឲ្យ​ភាគី​ណាមួយ​ប្រើប្រាស់​ទេ​គឺ​រង់ចាំ​ការដោះស្រាយ​។​ប្រជាពលរដ្ឋ​ក្រុមទី​៤ បានធ្វើ​ដំណើរ​មក ពី​ភូមិ​អូរ​ស្វាយ​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្នើសុំ​រដ្ឋសភា​និង​សម្តេច​ប្រធានរដ្ឋសភា អន្តរាគមន៍​បញ្ហា ទំនាស់​ដីធ្លី​រវាង​ឈ្មោះ ហេង ការី​ម ជាមួយ​ប្រជាពលរដ្ឋ ៦៩​គ្រួសារ​។​ញត្តិ​របស់​ប្រជាពលរដ្ឋ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ បាន​កាន់កាប់​ដី​ដែលមាន​ទំនាស់​នោះ​តាំងពី​ឆ្នាំ​២០០១ បន្ទាប់ពី​ទទួល ការបែងចែក​ពី​លោក​មេឃុំ​បឹងបេង រហូតដល់​ឆ្នាំ​២០០៦ ក៏​ធ្លាប់មាន​ទំនាស់​ម្ដង ជាមួយ​ក្រុមហ៊ុន សូរ ច​ន្ធូ​ក្រោយមក​អំឡុង​ឆ្នាំ​២០១០-២០១១ ឈ្មោះ ហេង ការី​ម​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​ព័ទ្ធ​យក​ដី​របស់​ពួកគាត់​។​ប្រជា​ពលរ​ដ្ បញ្ជាក់ថា​ពួកគាត់​ធ្លាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ ដែរ​តែ​រហូតមកដល់ ពេលនេះ​ពុំទាន់​មានការ​ដោះស្រាយ​នៅឡើយ​ទេ​។​ប្រជា​ពលរ​ដ្ ឋ​ក្រុមទី​៥​គឺជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ រស់នៅ​ភូមិ​សិលា​ខ្មែរ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​ស្នើសុំ សម្តេច​ប្រធាន រដ្ឋសភា​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដែល​មន្ត្រី​ថ្នាក់​ខេត្ត​ឈ្មោះ សោម​សុ​ខេន បាន​រំលោភ​យក ដី​របស់​ពួកគាត់​យកទៅលក់​។​ញត្តិ​របស់​ប្រជាពលរដ្ឋ បាន​រៀបរាប់ថា​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ​មាន​បង្កាន់ដៃ​គ្រប់គ្រង​ដី​ធ្លី​ដែល​បានទទួល​ស្គា​ល់ពី អាជ្ញាធរ​ឃុំ​។​បន្ទាប់ពី​មានទំនាស់ ពួកគាត់​បានធ្វើការ តវ៉ា​តាំងពី​ឆ្នាំ​២០០៥​និង​បន្ត​តវ៉ា​ជា​ហូរហែរ​តែ​នៅ​ពុំទាន់​ទទួលបាន ដំណោះស្រាយ​សមរម្យ នៅឡើយ​ទេ​។ តំណាង​ប្រជាពលរដ្ឋ​ទាំង​៥​ក្រុម ត្រូវបាន អនុញ្ញាត​ឲ្យ​ចូល​យក​ញត្តិ​ទៅ​ដាក់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា គឺ គណៈកម្មការ សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ហើយ​បន្ទាប់មក​ពួកគាត់​ក៏បាន​បំបែក​គ្នា​ត្រឡប់​ទៅវិញ​រៀងៗ​ខ្លួន​៕

ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ សុំឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ដោះស្រាយ​

ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ សុំឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ដោះស្រាយ​

ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន​មានសម្បត្តិ សុំឱ្យ​រដ្ឋសភា​ជួយ​អន្តរាគមន៍​ដោះស្រាយ​