លោក​សួន សេរី​រដ្ឋា​៖ អ្នកនយោបាយ ប្រព្រឹត្តិ​អំពើរ​ថោកទាប មាន​ស្រី​ញី​មិនមែនជា​រឿង​កំប៉ិកកំប៉ុក

ភ្នំពេញ:
​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែង​អោយដឹង​នៅ​ថ្ងៃទី​26ខែមីនា ថា​​ថ្ងៃទី ២៦ មីនា ២០១៦​រឿង​អ្នកនយោបាយ ប្រព្រឹត្តិ​អំពើរ​ថោកទាប មានស្រី​ញី យកលុយ​អ្នកគាំទ្រ ឬ​យកលុយ​ជាតិ ទៅ​ដើរ​ចាយវាយ​ជាមួយ​ស្រី​កំណាន់ក្មេងៗ​វា​មិនមែនជា​រឿង​​កំប៉ិកកំប៉ុក ឬ​ជា​រឿង​បុគ្គល ដូច​ក្រុមអ្នកវិភាគនយោបាយ​មួយចំនួន​លើក ឡើង​ក្នុងន័យ​ជួយ​ធ្វើជា​កន្ទប​បិទបាំងរឿងអាស្រូវ​របស់​ពួក Playboys នេះ​ទេ ។

​ពលរដ្ឋ​ខ្មែរ​ចងចាំ​ប្រវត្តិសាស្ត្រ​ថា ប្រទេស​ខ្មែរ​ធ្លាក់ខ្លួន​សល់​ដី​ប៉ុណ្ណឹង វេទនា​អញ្ចឹង​ដល់រាល់ថ្ងៃ​គឺ​ដោយសារតែ​ជំពូក​អ្នកនយោបាយ​ល្មោភ​ស្រី ហ្នឹងហើយ ។

​អ្នកវិភាគ​នយោបាយ ទាំងអស់នោះ មួយចំនួន​សុទ្ធតែ​ធ្លា​ប់រស់ ធ្លាប់​រៀន​នៅក្រៅប្រទេស​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អឺរ៉ុប ។ ហេតុ​អី មិនស្គាល់​តំលៃ​គ្រួសារ ហើយ​វិភាគ​ការពារ​មនុស្ស​ល្មោភ​ស្រី ? ឬក៏​ពួកគេ​ជា​ជំពូកមនុស្ស​បែបនេះ​ដែរ ?​៕

លោក​សួន សេរី​រដ្ឋា​៖ អ្នកនយោបាយ ប្រព្រឹត្តិ​អំពើរ​ថោកទាប មាន​ស្រី​ញី​មិនមែនជា​រឿង​កំប៉ិកកំប៉ុក