បុរស​ម្នាក់​ខឹង​មេជាង នាំទៅ​លេងស្រី​កើត​អេដស៍ កាប់​៤​ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម

តាកែវ:
បុរស​ជា​មេជាង​សំណង់​ម្នាក់ ត្រូវ​កូនជាង​សំណង់​របស់ខ្លួន កាប់​៤​ពូថៅ​ស្លាប់​ក្នុងថ្លុកឈាម ដោយ​តែ​ខឹង​នាំទៅ​លេងស្រី កើត​មេរោគ​អេដស៍ ហើយ​បើក​លុយ​ឲ្យ​មិនគ្រប់​ទៀត​។

​ដែល​ហេតុការណ៍ កាប់សម្លាប់​មេជាង​ខ្លួនឯង​នេះ​បាន កើតឡើង កាលពី​ព្រឹក​ថ្ងៃ ទី​ទី២៦ ខែមីនា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​ត្រពាំង​​ពងទឹក ឃុំ​សោម ស្រុក​គិរីវង់ខេត្តតាកែវ ។​

​ជនដៃដល់​ជា​ឃាត​កមាន ឈ្មោះ ណន វ​ន្នី ហៅ ពូក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានរស់នៅ ភូមិ​ព្រៃ​ផ្អេ ឃុំ​រនាម ស្រុក​ទ្រាំង មុខរបរ​ធ្វើ​កម្មករសំណង​។ ចំណែកជនរងគ្រោះ ឈ្មោះ អំ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ គោក​ឃ្មោ​ង ឃុំ​រនាមស្រុក​ទ្រាំង មុខរបរ​ជា មេជាង​សំណង់ ត្រូវបាន​កូនជាង​ខ្លួន កាប់​៤​ពូថៅ ក្រោមបំពង់ក​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ស្រុក បានចុះមក​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនបង្ក​និង​វត្ថុតាង បញ្ជូន​​ទៅកាន់​ប៉ុស្តិ៍​ធ្វើការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការបន្ត​តាម​និតិ​វិធី​។​

​ចំណែក​មូលហេតុ​ត្រូវបាន​ជនសង្ស័យ​អះអាងថា ព្រោះ​ខឹង​មេជាង​នាំទៅ​លេងស្រី នៅរ៉ា​រថភ្លើង ខេត្តតាកែវ កើតរោគ​អេដស៍  ហើយ​បើក​លុយ​មិន​គ្រប់​៕​

បុរស​ម្នាក់​ខឹង​មេជាង នាំទៅ​លេងស្រី​កើត​អេដស៍ កាប់​៤​ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម

បុរស​ម្នាក់​ខឹង​មេជាង នាំទៅ​លេងស្រី​កើត​អេដស៍ កាប់​៤​ពូថៅ ស្លាប់​ក្នុង​ថ្លុកឈាម