គន្លឹះទាំង៩ធ្វើឱ្យគេងស្កប់នៅពេលយប់

មនុស្ស​មួយ​ចំ​នួន​ធំ​ កំ​ពុង​មាន​បញ្ហា​ជា​មួយ​នឹង​ដំ​ណេក​របស់​ពួក​គេ ​។​  ជូន​កាល​ការ​គិត​ច្រើន​ពេក​ ការ​រស់​នៅ​ក្រោម​ឥទ្ធិ​ពល​សា​រធាតុ​វិទ្យុ​ស​កម្ម​ខ្លាំង​ពេក​ អាច​ធ្វើ​ឱ្យ​ពួក​គេ​គេង​មិន​លក់​ ខួរ​ក្បាល​នៅ​តែ​ដំ​ណើរ​ការ ​ហើយ​បើ​សិន​ជា​រាង​កាយ​នៅ​តែ​មិន​បាន​សម្រាក​ យើង​នឹង​អាច​ប្រ​ឈម​មុខ​នឹង​ជម្ងឺ​ជាច្រើន​ផងដែរ​។ ​ដោយ​មាន​ការ​ប្រឹក្សា​អំ​ពី​បញ្ហា​ទាំង​នេះ​ យើង​ក៏​បាន​ស្រង់​យក​មតិ​ពី​បណ្តា​អ្នក​លេង​បណ្តាញ​សង្គម​ផ្សេងៗ ​ចំ​នួន​9​វិ​ធី​សាស្រ្ត ​ដែល​អាច​ជួយ​ឱ្យ​អ្នក​អាច​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់​៖​​​1.​ បិទ​ឧបករណ៍​គ្រប់​យ៉ាង​ដែល​នៅ​ក្បែរ​អ្នក​​​​​​​​​ទូរ​សព្ទ ​ទូរ​ទស្សន៍​ និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារ​ធាតុវិ​ទ្យុ​ស​កម្ម​។ ​ជា​ធម្ម​តា ​យើង​តែង​តែ​ចំ​ណាយ​ពេល​៣០​នាទី​ឬ​១​ម៉ោង​ ហើយ​ប្រើ​ប្រាស់​នូវ​ឧ​ប​ករណ៍​ទាំង​អស់​នោះ​មុន​ពេល​គេង​ ដូច្នេះ​វា​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ចំ​ពោះ​ដំ​ណេក​របស់​អ្នក​ផង​ដែរ​។​ គួរ​បិទ​ឧ​ប​ករណ៏​ទាំង​នោះ​ឱ្យ​បាន​មុន​នឹង​អ្នក​គេងប្រហែល​៣០​នាទី​ ហើយ​គួរតែទុក​វា​ឱ្យ​ឆ្ងាយ​ពី​អ្នក​ ដើម្បី​ជៀស​វាង​ការមាន​អារម្មណ៏​មិន​ស្ងប់ពេល​អ្នក​គេង​។​​​​​2. ជៀស​វាង​ញុំាគ្រឿង​ស្រវឹងមុន​ចូល​គេង​​បើ​សិនជាអាច​អ្នកគួរ​ជៀសវាង​ការ​ទ​ទួល​ទានគ្រឿងស្រវឹង និងកាហ្វេអ៊ីនជាដើម ព្រោះសារធាតុទាំងអស់នេះវាប្រឆាំងជាមួយនឹងរាងកាយ ជាពិសេសខួរ​ក្បាល​ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ង​ងុយ​គេង​នោះ​ឡើយ​។ ​​​​​​​3.​ ទម្លាប់​ក្រោក​ពី​ព្រ​លឹម​ប្រ​សិន​បើ​ជា​អ្នក​ទម្លាប់​ក្រោក​យឺត ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​សូវ​ង​ងុយ​គេង​នៅ​ពេល​យប់​។ ​ អ្នក​គួរ​កំ​ណត់​ម៉ោង​ភ្ញាក់​ពី​ព្រ​លឹម​ ដើម្បី​ឱ្យ​អ្នក​មាន​ពេល​ហាត់​ប្រាណ​ខ្លះ​ ហើយ​ក៏​អាច​ឆាប់​ចូល​គេង​នៅ​ពេល​យប់​បាន​។ ​​4. បំ​ភ្លេច​ការ​ព្រួយ​បារ​ម្ភ​រ​បស់​អ្នក​ជា​ធម្ម​តា មនុស្ស​គ្រប់​រូប​តែង​តែ​មាន​បញ្ហា​របស់​ខ្លួន​ដែល​ត្រូវ​គិត​ ។ ​ហើយ​ពួក​គេ​តែង​យក​វា​មក​គិត​នៅ​ពេល​ដែល​ពួក​គេ​គេង​ ដូច្នេះ​ការ​គិត​ទៅ​ជា​រឿយ​ៗ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​គេង​បាន​ល​ក់នោះ​ទេ​។ ​អ្នក​គួរ​តែ​បំភ្លេច​បញ្ហា​ទាំង​អស់​នោះ​សិន ​ដើម្បី​ឱ្យ​ខួរ​ក្បាល​អ្នក​បាន​សម្រាក​ខ្លះ​​ ហើយ​បើ​ខួរ​ក្បាល​បាន​សម្រាក់​គ្រប់​គ្រាន់​ ទោះ​បញ្ហា​អ្វី​ក៏​គង់​នឹង​អាច​ដោះ​ស្រាយ​បាន​ដូច​គ្នា​។ ​​​​​​5. ​លំ​ហាត់​ប្រាណ​មុន​ចូល​គេង​​ការ​ហាត់​ប្រាណ ​ដូច​ជា ​ការ​ហែល​ទឹក​ ការ​រត់​ និង​ការ​ធ្វើ​កាយ​វិ​ការ​ផ្សេងៗ​ទៀត​ យើង​អាច​ធ្វើ​ជា​ទៀង​ទាត់​មុន​ពេល​គេង​ ព្រោះ​វា​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ក្តៅ​ខ្លាំង​ នឹង​មាន​ញើ​សហូ​រ​ចេញ​តាម​រន្ធ​ញើស​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​រាង​កាយ​មាន​អារម្មណ៏​ថា​ហត់​នឿយ ​នឹង​បណ្តាល​ឱ្យ​ង​ងុយ​គេង​។​​6. ​ការ​រួម​ភេទ​ ការ​រួម​ភេ​ទ ក៏​ជា​កត្តា​មួយ​ជម្រុញ​ឱ្យ​អ្នក​ចង់​គេង​បាន​ផង​ដែរ​។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​​​​​គ្រែ​គេង​មាន​អត្ថ​ប្រ​យោជន៍​ពីរ​យ៉ាង ​ទី​មួយ​គឺ​សម្រាប់​គេង ​និងទី​ពីរ​ ជា​កន្លែង​ដ៏​ពិ​សេស​សម្រាប់​ដៃ​គូ​ធ្វើ​ការ​រួម​ភេទ ​ហើយ​ផ្តល់​នូ​វ​អា​រម្មណ៍​ផ្អែម​ល្ហែម​រ​វាង​គ្នា​និង​គ្នា​ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​គូ​ពួក​គេ​នឹង​ចង់​គេង​ប្រ​សិន​បើ​ពួក​គេ​គិត​ដល់​រឿង​នោះ​។​​7​. ទ​ទួល​ទាន​ភេស​ជ្ជៈ​ក្តៅ​ៗ​​ការ​ទ​ទួល​ទាន​ភេ​សជ្ជៈ​ក្តៅ​ៗ​មុន​ពេល​ចូល​គេង​គឺ​ជា​វិ​ធី​ល្អ​បំ​ផុត​ក្នុង​ការ​សម្រាក​និង​ត្រៀម​ខ្លួន​សម្រាប់​ការ​គេង ​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ភេសជ្ជៈ​នោះ​នឹ​ង​មិន​មាន​ជាតិ​កាហ្វេ​អ៊ីន​។ ត្រូវ​ចង​ចាំថា​ កុំ​ទ​ទួល​ទាន​កាហ្វេ,​សូ​កូ​ឡា​និង​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល​ យ៉ាង​ហោច​ណាស់​រយៈ​ពេល​ប្រាំ​មួយ​ម៉ោង​មុន​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​គ្រែ។ ​​​8. ​ស្ដាប់​តន្ត្រី​តន្ត្រី​ជា​ឱ​សថ​ដ៏​ល្អ​បំផុត​ ដែល​អាច​ជួយ​ដ​ល់​ផ្លូវ​អាម្មណ៍​របស់​យើង​ មិន​ថា​ពេល​សប្បាយ​ចិត្ត​ ពិ​បាក​ចិត្ត​ ឬ​ អារម្មណ៍​ឯ​កា​នោះ​ទេ ។​ បើ​សិន​ជា​ចង់​គេង​ឱ្យ​បាន​លង់​លក់​ គួរ​ស្តាប់​ច​ម្រៀង​បែប​មនោ​សញ្ចេតនា ​ព្រោះ​វា​អាច​បំ​ពេរ​អារម្មណ៍​យើង​ឱ្យ​គេងលក់​។​តែ​គួរ​ជៀស​វាង​ការ​ស្តាប់​បទ​ចម្រៀង​បែប​កន្ត្រាក់​អារម្មណ៍​។​9​. ជួប​គ្រូ​ពេទ្យ​ និង​លេប​ថ្នាំ​ជំ​នួយ​ស្មារតី​ប្រ​សិន​បើ​អ្នក​សា​ក​ល្បង​គ្រប់​វិធី ​ខាង​លើ​ហើយ​នៅ​តែ​មិន​បាន​ផ​ល​ ដូច្នេះអ្្នក​​គួរ​​តែ​ទៅ​ពី​គ្រោះ​យោ​បល់​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ជំនាញ​ ហើយ​ទទួល​យក​ការ​ព្យា​បាល​ដោយ​សម​រម្យ​។​​អត្ថបទ៖ Ramy