​គ្រាន់តែ​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​រាល់ថ្ងៃ​នឹង​មាន​ប្រយោជន៍​ដល់​សុខភាព​បែបនេះ​

​គ្រាន់តែ​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​រាល់ថ្ងៃ​នឹង​មាន​ប្រយោជន៍​ដល់​សុខភាព​បែបនេះ​

​ប្រេង​អូ​លីវ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ជាច្រើន​ដូចជា Phenols, Sterols, Fatty acid, Oleic Acid និង​វីតាមីន E ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​សំខាន់​។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ Monounsaturated Fat ដែល​សំខាន់​សម្រាប់​សុខភាព និង​សម្រួល​ដល់​ការរំលាយ​អាហារ​ទៀតផង​។ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​បើសិន​ជា​អ្នក​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ថ្ងៃ​មួយ​ស្លាបព្រា​ជា​រៀងរាល់​ថ្ងៃ​នោះ​?

សម្រួល​ដល់​ការរំលាយ​អាហារ​
ប្រេង​អូ​លីវ​អាច​ភ្ញោ​ចដ​ល់​ការផលិត​អង់ស៊ីម​រំលាយ​ជាតិ​ខ្លាញ់​របស់​លំពែង និង​អាច​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​បានដែរ​។ ចំពោះ​អាការៈផោម ហើម​ពោះ ក្រហាយ​ដើមទ្រូង ឈឺ​ក្រពះ និង​ឈឺពោះវៀន អ្នក​ក៏​អាច​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ​កន្លះ​ម៉ោង​មុន​ញ៉ាំ​អាហារ​គ្រប់ពេល​ដែរ​។

បំបាត់​បញ្ហា​លើសកូ​ឡេ​ស្តេ​រ៉ុល​
អង់​ទី​អុកស៊ី​ដង់​របស់​ប្រេង​អូ​លីវ​នឹង​ជួយ​ការពារ​ជំងឺ​សរសៃឈាម​បេះដូង និង​លើសកូ​ឡេ​ស្តេ​រ៉ុល​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ប្រទេស​ដែល​ញ៉ាំ​ប្រេង​អូ​លីវ​ជា​ទៀងទាត់​ឃើញថា​មិន​សូវ​កើត​ជំងឺ​បេះដូង និង​លើស​ជាតិ​ខ្លាញ់​ដូច​អ្នក​ញ៉ាំ​ប្រេងសណ្តែក​ឡើយ​។

បំបាត់​ការ​រលាក​សន្លាក់ និង​រលាក​ផ្សេងៗ​
បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​រលាក​សន្លាក់ ការ​ញ៉ាំ​អាហារ​ច្រើន​អាច​ជួយ​កាត់បន្ថយ​ការ​រលាក​បាន​តាម​បែប​ធម្មជាតិ​។ យ៉ាងណាមិញ ប្រេង​អូ​លីវ​អាចជួយ​បំបាត់​ការឈឺចាប់ និង​ការ​រលាក​ដោយសារ​ជីវជាតិ​របស់​វា​តែម្តង​នោះ​គឺ Oleic Acid និង អង់​ទី​អុក​ស៊ីដង់ Oleocanthal ។​

ល្អ​ចំពោះ​បេះដូង​
ប្រេង​អូ​លីវ​ត្រូវបាន​គេ​ចាត់ទុកថា​ល្អ​ចំពោះ​សុខភាព​បេះដូង​។ អ្នកជំនាញ​ខាង​សុខាភិបាល​បាន​ណែនាំ​ថា ការ​ញ៉ាំ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​ពីរ​រាល់ថ្ងៃ​អាច​ជួយ​ដល់​បេះ​ដូង​បាន ជា​ពិសេស​ធ្វើឲ្យ​កម្រិ​តកូ​ឡេ​ស្តេ​រ៉ុល​មាន​លក្ខណៈ​ធម្មតា​វិញ​។

បំបាត់​បញ្ហា​ជ្រុះ​សក់​
ដើម្បី​ទទួលបាន​សក់​ក្រាស និង​ព្យាបាល​បញ្ហា​សក់​ជ្រុះ ចូរ​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​ស្បែក​ក្បាល​មុនពេល​ចូល​គេង​ទៅ​។ ចូរ​ទុក​វា​ចោល​ពេញ​មួយ​យប់ ហើយ​ចាំ​លាងជម្រះ​វិញ​នៅ​ពេល​ព្រឹក​។ ចូរ​ធ្វើបែបនេះ ២ ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ​។

បង្ការ​មហារីក​
ការសិក្សា​បង្ហាញថា ប្រេង​អូ​លីវ​ពោរពេញ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​ច្រើន​ដូចជា Phenols និង​វីតាមីន E ដែល​វា​សុទ្ធសឹងតែ​ជា​សត្រូវ​របស់​ជំងឺមហារីក​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។