ម៉ាំ​សាច់​​ជ្រូក​​ស្ងោរ​

ម៉ាំ​សាច់​​ជ្រូក​​ស្ងោ​រផ្ទាប់​​ជា​មួយ​​សា​ឡាដ​​និង​​ត្រសក់​ជា​​ម្ហូប​​ដែល​​ងាយ​​ធ្វើ​បំ​ផុត​​និង​​មាន​​រស​ជាតិ​​ឆ្ងាញ់​​ពិសារ​!

គ្រឿង​​ផ្សំ​

ម៉ាំ​​ត្រី​រ៉ស់​

សាច់​ជ្រូក​៣​ជាន់​

ខ្ទឹម​ស​

ក្រូច​ឆ្មារ​

ស្ក​រស​

សា​ឡាដ​

ត្រ​សក់​

របៀប​​ធ្វើ​

ស្ងោរ​សាច់​ជ្រូក​​​៣​ជាន់​​អោយ​ឆ្អិន​។

លាង​​ម៉ាំ​អោយ​ស្អាត​។ រួច​ហាន់​ជា​​ចំណិត​​តូច​ៗ​។

​ហាន់​​ខ្ទឹម​ស​ជា​បន្ទះ​ស្តើង​​ៗ​លាយ​​ជា​មួយ​ម៉ាំ​​ដែល​​ហាន់​​ហើយ​ រួច​ច្របា​ច់​ក្រូច​ឆ្មារ​​និង​​ដាក់​ស្ករ​ស​​ចូល​តាម​​រសជាតិ​ដែល​​ចូល​ចិត្ត​។ រួច​ច្របល់​​ចូល​គ្នា​អោយ​សព្វ​។

ហាន់​សាច់​​ជ្រូក​​ស្ងោរ​​ដែល​​ឆ្អិន​​ហើយ​​ជា​​ចំណិត​​តូច​ៗ​។

លាង​​សាឡាដ​និង​​ហាន់​ត្រសក់​ដាក់​​ជា​ការ​​ស្រេច​។

ចំ​ណាំ៖​ សំរាប់​​អ្នក​​ដែល​ចូល​​ចិត្ត​​ម្ទេស ​ហាន់​លាយ​ជា​មួយ​​ម៉ាំ​​នឹង​ជួយ​បន្ថែម​​រសជាតិ​​ម្ហូប​​មួយ​​កំ​រិត​​ថែម​​ទៀត​៕

ប្រភព៖khmer79

  • ម៉ាំ​សាច់​​ជ្រូក​​ស្ងោរ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: