ចំណុច​អាច​សម្រួល​បាន​ក្នុងការ​ថែ​សម្រស់

ក្នុងការ​តែង​មុខ ឬ​ថែ​សម្រស់ ចំណុច​ខ្លះ​អាច​សម្របសម្រួល​បាន ដូចជា :

១. តែង​ភ្នែក​បែប​ខ្មៅ​ដិត សម្រាប់​ពេលយប់ :
​    ​ការ​តែង​ភ្នែក​បែប​ខ្មៅ​ដិត ( Smokey Eye ) ដោយ​ប្រើ​ពណ៌​ដិត ឬ​ពណ៌​មាន​ចាស់ ជាការ​តែង​ភ្នែក​សម្រាប់​ចូលរួម​ពិធី​ពេលយប់​។ ប៉ុន្តែ បើ​តែង​សម្រាប់​ពេល​ថ្ងៃ គួរប្រើ​ពណ៌​ស្រាល​ដូចជា ពណ៌​ទង់ដែង ឬ​ពណ៌​ប្រផេះ​។​

២.  ប្រើ​ផលិតផល​ថែ​ស្បែក យ៉ាងតិច​ឲ្យ​បាន ៦ ខែ :
​    ​ក្នុង​រយៈពេល​នេះ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​របស់​ផលិតផល​បាន​ច្បាស់ ប៉ុន្តែ បើ​ផលិតផល​នោះ​ធ្វើ​ស្បែក​របស់​អ្នកមាន​ស្នាម​ក្រហម ជា​កន្ទួល ឬ​មាន​ស្នាម​ហើម  គួរ​បោះចោល​ទៅក្នុង​ធុងសំរាម មិនគួរ​បង្ខំចិត្ត ប្រើ​តទៅទៀត​ទេ​។​

៣. លាប​ក្រែ​ម​បបូរមាត់​ពណ៌​ចាស់ សម្រាប់​រដូវរងា :
​    ​បើ​អ្នក​ចូលចិត្ត​លាប​ក្រែ​ម​ពណ៌​ចាស់ ដូចជា ពណ៌​ស្វាយ ឬ​ពណ៌​ក្រហម​ចាស់  អ្នក​ក៏​អាច​លាប​បានដែរ ព្រោះ​ក្រែ​ម​ប្រភេទ​នេះ មាន​ច្រើន​នៅលើ​វេទិកា​បង្ហាញ​ម៉ូដ​រដូវក្តៅ​ផងដែរ​។​

៤. ពាក់​រោមភ្នែក ក្នុងឱកាស​ពិសេស :
​    ​ការប្រើប្រាស់​រោមភ្នែក​សិប្បនិម្មិត ក្លាយជា​រឿង​ធម្មតា​ទៅហើយ  គ្រាន់តែ​ត្រូវ​ជ្រើស​ប្រើ​ឲ្យ​មើល​ទៅជា​ធម្មជាតិ​បន្តិច កុំ​ឲ្យ​មើលទៅ​ក្រាស់​ពេក​។​

៥. គួរ​តម្រឹម​ចុង​សក់​ជា​រៀងរាល់ ៦-៧ សប្តាហ៍​ម្តង :
​    ​បើ​អ្នក​ពុំមាន​បញ្ហា​សក់​បែ​ចុង​ទេ មិនចាំបាច់​ត្រូវ​ចូល​ហាង​កាត់សក់​ញឹកញាប់​ឡើយ​។ អាច​ដល់ ១០-២០ សប្តាហ៍​ទៅ​តម្រឹម​ចុង​សក់​ម្តង ក៏បាន​៕

 ប្រភព៖ cen
  • ចំណុច​អាច​សម្រួល​បាន​ក្នុងការ​ថែ​សម្រស់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: