Lamborghini Centenario ស៊េរីថ្មី ផលិតតែ៤០គ្រឿង តម្លៃកប់ពពក កម្លាំង៧៧០សេះ

បច្ចេកវិទ្យា៖ វិដេអូថ្មីពី Lamborghini  ដែលមានរូបរាង ប្រណីតជាលើកដំបូង  Lamborghini Centenario  ត្រូវបានរចនាឡើង ដោយសរសៃកាបូន ទងន់ស្រាល ។

យោងតាម n4bb ចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្រាប់រថយន្តម៉ូដែល ត្រូវបានផលិតឡើង ដោយមានកំណត់ ដើម្បីរំលឹកខួប ១០០ឆ្នាំនៃ ស្ថាបនិក Ferruccio Lamborghini ដែលបានបង្ហាញរូបរាង នៅក្នុងព្រឹត្តិការណ៍ Geneva Motor ឆ្នាំ២០១៦ ។

រថយន្ត ដែលធ្វើឡើងពីសរសៃកាបូន monocoque នេះ បានបំពាក់ដោយម៉ាស៊ីន V12 និងកម្លាំង ៧៧០សេះ ដែលជាម៉ាស៊ីនមានអនុភាពបំផុត ។
រថយន្តទាំងមូល ដែលមិនទាន់បានបញ្ចូលប្រេង មានទម្ងន់ ១៥២០ គីឡូក្រាម  និងអ្វីដែលគួរឲ្យកត់សម្គាល់១ទៀត វាអាចបើកបរក្នុងល្បឿនលឿនបំផុត ៣៤៩គីឡូម៉ែត្រក្នុង១ម៉ោង។
នៅផ្នែកខាងក្នុងនៃរថយន្តវិញ មានជាតិសរសៃកាបូន គ្រប់ទីកន្លែង ដោយមានទំហំ  និងបំពាក់ដោយអេក្រង់ថាច់ស្គ្រីន ទំហំ ១០.១ អ៊ីញ  ភ្ជាប់មកជាមួយនឹង ប្រព័ន្ធកម្មវិធី បង្ហាញទិសដៅ  និង CarPlay របស់ក្រុមហ៊ុន Apple ។

បញ្ជាក់ផងដែរថា Lamborghini Centenario ផលិតឡើងតែ ៤០គ្រឿងតែប៉ុណ្ណោះ ដោយតម្លៃ ១.៩ លានដុល្លារអាម៉េរិក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

Lamborghini Centenario ស៊េរីថ្មី ផលិតតែ៤០គ្រឿង តម្លៃកប់ពពក កម្លាំង៧៧០សេះ

Lamborghini Centenario ស៊េរីថ្មី ផលិតតែ៤០គ្រឿង តម្លៃកប់ពពក កម្លាំង៧៧០សេះ