ក្រុមការិយាល័យ កណ្តាល (ក) និង៣ក្រុមទៀតរកបាន ៣ពិន្ទដូចគ្នានៃពាន ACLEDA

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត បាល់ទាត់ មិនមែនអាជីព ដណ្តើមពានរង្វាន់ ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាងប្រទេស របស់ខ្លួន ដោយមាន រហួសនាមថា “អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ២០១៥” (ACLEDA -John Brinsdan 2015) លើកទី៥ ដែលរៀបចំឡើង ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងសប្តាហ៍ទី២ នៃវគ្គជម្រុះតាមពូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ ដុនបូស្កូមាន៤ ប្រកួត រួមមានពូល “A” ២ប្រកួត។

ក្រុមបាល់ទាត់ការិយាល័យ កណ្តាល (ខ) បានចាញ់ក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ក) ក្នុងលទ្ធផល២ទល់១ រីឯក្រុមបាល់ទាត់ ស្រុកស្អាង លេងបានត្រឹមស្មើ ក្រុមបាល់ទាត់ ខេត្តកណ្តាល ដោយលទ្ធផល ២ទល់២ ចំពោះពូល “B” ២ប្រកួតដែរ គឺក្រុមបាល់ទាត់ ពោធិ៍សែនជ័យ យកឈ្នះ ក្រុមបាល់ទាត់ ប្ញស្សីកែវ លទ្ធផល ២ទល់១ និងក្រុមបាល់ទាត់ត្រេននឹង សេនធ័រ ចាញ់ក្រុមបាល់ទាត់ ចោមចៅដោយលទ្ធផល ២ទល់៣។

ក្រុមបាល់ទាត់ការិយាល័យកណ្តាល (ក) បានស៊ុតមួយជើង យ៉ាងស្អាតពេញ ទំហឹងបំប៉ោងសំណាញ់ទី ក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ) ដោយកីឡាករ ឡាញ ច័ន្ទសុផាន់ណា ពាក់លេខ១០ នៅនាទីទី២៥ បន្ទាប់ពីរកបាន១គ្រាប់ នាំមុខក្រុមបាល់ទាត់ ការិយាល័យកណ្តាល(ខ) ហើយក្រុមមួយនេះ នៅតែបន្តវាយសម្រុកដដែល ទៅលើក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ) មុនពេលរកបានគ្រាប់ទី២ ដែលការវាយ សម្រុកក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ក)ធ្វើឲ្យក្រុមបាល់ទាត់ ការិយាល័យកណ្តាល (ខ)ក្តៅស្លឹកត្រចៀក ក៏ខិតខំប្រើយុទ្ធសាស្រ្ត វាយបកជិត រកបាន១គ្រាប់វិញ តែសំណាងអាក្រក់ ប៉ះចំបង្គោលទីទៅវិញ ចប់ក្នុងវគ្គទី១ ក្នុងលទ្ធផល១-០ ។

វគ្គទី២ ក៏បានឈានមកដល់ ក្រោយពីសម្រាក១៥នាទី ក្រុមបាល់ទាត់ការិយាល័យ កណ្តាល(ក) បានវាយបកទៅលើ ក្រុមបាល់ទាត់ ការិយាល័យ កណ្តាល(ខ) ដើម្បីស្វែងរកបានគ្រាប់ជូន ក្រុមរបស់ខ្លួន រហូតដល់បានសម្រេច១ គ្រាប់ដូចចិត្ត ដោយកីឡាករ ឈួរ ប៊ុណ្ណា ពាក់លេខ១០ នៅ នាទី៦៥ ទៀត។ ជិតចប់ការប្រកួតនៅ លើទីលានក្រុមបាល់ទាត់ ការិយាល័យកណ្តាល(ក) ឆ្លៀតរកបាន១គ្រាប់វិញ ដោយកីឡាករ ឡាញ ច័ន្ទសុផាន់ណា ពាក់លេខ១០នៅនាទី៨៨ នាំឲ្យចប់ការប្រកួត ពេញម៉ោងនៅតែលទ្ធផល ២-១៕

ក្រុមការិយាល័យ កណ្តាល (ក) និង៣ក្រុមទៀតរកបាន ៣ពិន្ទដូចគ្នានៃពាន ACLEDA

ក្រុមការិយាល័យ កណ្តាល (ក) និង៣ក្រុមទៀតរកបាន ៣ពិន្ទដូចគ្នានៃពាន ACLEDA

ក្រុមការិយាល័យ កណ្តាល (ក) និង៣ក្រុមទៀតរកបាន ៣ពិន្ទដូចគ្នានៃពាន ACLEDA

ក្រុមការិយាល័យ កណ្តាល (ក) និង៣ក្រុមទៀតរកបាន ៣ពិន្ទដូចគ្នានៃពាន ACLEDA