វត្តមាន iPhone SE ធ្វើឲ្យ Apple លែងជាក្រុមហ៊ុនបច្ចេកវិទ្យាប្លែកលើសគេ!

វិបសាយ Business Insider បានលើកឡើងថា ទីបំផុត Apple ក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាធម្មតាវិញ។ ការលើកឡើងដូចនេះ ក្រោយពីការបញ្ចប់ ព្រឹត្តិការណ៍ដែល ក្រុមហ៊ុន Apple បានប្រារព្ធឡើងកាល ពីពេលកន្លងទៅ។

វត្តមាន iPhone SE ធ្វើឲ្យ Apple លែងជាក្រុមហ៊ុនបច្ចេកវិទ្យាប្លែកលើសគេ!

វិបសាយខាងលើ បានលើកឡើងចំណុចមួយ ចំនួនដែលធ្វើឲ្យគេយល់ ឃើញថា Apple ក្លាយជាក្រុមហ៊ុន បច្ចេកវិទ្យាធម្មតាមួយ ដោយមានដូចជា៖

@ការប្រកាសពី iPhone SE ដែលមានអេក្រង់ទំហំ៤អ៊ីញ ប្រៀបដូចជាទូរសព្ទ iPhone 5s ដែលមានអាយុកាល ជិតបីឆ្នាំទៅហើយនោះ

@ការបង្ហាញពីខ្សែថ្មីៗមួយចំនួនសម្រាប់នាឡិកា Apple Watch ក្នុងព្រឹត្តិការណ៍ដែលប្រារព្ធ ឡើងនេះ ឃើញថា គ្មានផលិតផលដែល មានចក្ខុវិស័យថ្មី,  គ្មានបំពាក់បច្ចេកវិទ្យាថ្មី អស្ចារ្យលើផលិតផល ដែលអាចជំរុញឲ្យ អ្នកប្រើប្រាស់ចង់ បានមកប្រើភ្លាមៗ។ មិនតែប៉ុណ្ណោះ អំឡុងពេល ព្រឹត្តិការណ៍ គេមិនឃើញមានការហោរ កញ្ជ្រៀវខ្លាំងពីសំណាក់ អ្នកចូលរួមឡើយ។

គួររំលឹកថាលោក Steve Wozniak អតីតសហស្ថាបនិកក្រុមហ៊ុន Apple ក៏បានលើកឡើងកាលពីថ្មីៗនេះ ដែរថា ក្រុមហ៊ុន Apple លែងដូចពីមុនទៀត  ហើយក៏លែងជាក្រុមហ៊ុន ដែលបានផ្លាស់ប្ដូរ ពិភពលោកយ៉ាងខ្លាំងក្លា ដូចមុនដែរ៕ ប្រភព៖sabay