នាង Miley Cyrus នឹងធ្វើជាគណៈកម្មការ The Voice រដូវកាលទី១១ តែប្រិយមិត្តសម្តែង ការមិនពេញចិត្ត

អាមេរិក៖ តារាចម្រៀងស្ទីល ប្លែកៗនាង Miley Cyrus នឹងធ្វើជាគណៈកម្មការ The Voice អាមេរិករដូវកាលទី១១ ដែលនឹងចាប់ផ្តើម នៅថ្ងៃច័ន្ទ ខាងមុខនេះ ។

ព័ត៌មានទស្សនាដ្តី People បានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងម្ចាស់បទ “Wrecking Ball” នាង Miley Cyrus បានបង្ហោះ រូបភាពមួយ សន្លឹកនៅលើ Twitter របស់នាងនិងសរសេរថា “ជាកាពិតខ្ញុំនឹងក្លាយជា គណៈកម្មការថ្មី ក្នុងការប្រឡងចម្រៀង The Voice រដូវកាលទី១១ នេះ” ។

ក្រោយតារាចម្រៀងវ័យ២៣ឆ្នាំ Miley Cyrus បង្ហោះអួតនៅក្នុង Twitter ត្រូវគេជឿជាក់ថា The Voice រដូវកាលទី១១ នេះនឹងគ្មានវត្តមាន របស់ តារាចម្រៀងវ័យ៤៦  Gwen Stefani ដែលជាគណៈកម្មការ គ្រប់រដូវកាលនោះទេ ព្រោះថាតាមទំលាប់ The Voice អាមេរិក គឺមានគណៈកម្មការ ស្រីតែម្នាក់ប៉ុណ្ណោះ។ 

Hollywood Life ក៏បានឲ្យដឹងនៅថ្ងៃនេះដែរថា ក្រោយការប្រកាសនេះ មានប្រិយមិត្តជាច្រើន សម្តែងការមិនពេញចិត្ត ដោយលើកឡើងថា Cyrus នៅក្មេងពេក ហើយអប្បកិរិយារបស់នាង មិនទាន់សមជាគណៈកម្មការ កម្មវីធីលំដាប់ពិភពលោក The Voice នេះទេ ៕