នាង G.E.M Tang ស្លៀកពាក់សិចស៊ី ត្រូវប្រិយមិត្តរិះគន់ យ៉ាងចាស់ដៃ

ហុងកុង៖ តារាចម្រៀងរូបស្រស់ G.E.M Tang ដែលតែងតែបង្ហាញខ្លួន ក្នុងស្ទីលបែបសុភាព ស្រស់ស្អាតនោះ ថ្មីៗនេះបានធ្វើឲ្យ អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីលេងឈុត សិចស៊ីជ្រុលក្នុងពេលឡើងឆាក ។ ព័ត៌មានពី Asia Star បានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀងហុងកុង វ័យ២៤ឆ្នាំ ដែលគេហៅថា Beyonce ហុងកុង G.E.M Tang បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ព្រមទាំងរិះគន់ សម្លៀកបំពាក់ បែបសិចស៊ីរបស់នាង ថាដូចស្លៀកខោទ្រនាប់ ឡើងច្រៀងដែលឈុត សិចស៊ីលើកនេះ G.E.M Tang ស្លៀកទៅសម្តែងនៅ QQ Music Awards នាទីក្រុង Shenzhen ។ មានអ្នកគាំទ្រជាច្រើនសម្តែងការ មិនពេញចិត្តចំពោះ សម្លៀកបំពាក់របស់ G.E.M Tang ដោយលើកឡើង ថាស្លៀកដូចខោទ្រនាប់ បែបនេះមិនសមទាល់តែសោះ នឹងមានអ្នកខ្លះទៀត លើកជាសំនួរថា តើនាងជា Taylor Swift រឺ? ព្រមទាំងមានអ្នកខ្លះ ថានាងថោកទៀតផង ៕

នាង G.E.M Tang ស្លៀកពាក់សិចស៊ី ត្រូវប្រិយមិត្តរិះគន់ យ៉ាងចាស់ដៃ

នាង G.E.M Tang ស្លៀកពាក់សិចស៊ី ត្រូវប្រិយមិត្តរិះគន់ យ៉ាងចាស់ដៃ

នាង G.E.M Tang ស្លៀកពាក់សិចស៊ី ត្រូវប្រិយមិត្តរិះគន់ យ៉ាងចាស់ដៃ