គូស្នេហ៍តារាហុងកុង ដ៏ល្បីឈ្មោះមួយគូ លួចរៀបការស្ងាត់ៗ នៅប្រទេសអង់គ្លេស

កាលពីល្ងាចម្សិលមិញនេះ តំណាងក្រុមហ៊ុនទូរទស្សន៍ TVB បានបញ្ជាក់ថា តារាសម្ដែងស្រី Tavia Yeung រួមជាមួយតារា សម្ដែងប្រុស Him Law ដែលបានទាក់ទងគ្នា អស់រយៈពេលជាងបួនឆ្នាំ ហើយនោះ ពេលនេះបានក្លាយជា ប្ដីប្រពន្ធស្របច្បាប់ហើយ។

គូស្នេហ៍តារាហុងកុង ដ៏ល្បីឈ្មោះមួយគូ លួចរៀបការស្ងាត់ៗ នៅប្រទេសអង់គ្លេស

គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បានប្រារព្ធពិធីអាពាហ៍ពិពាហ៍ ដ៏ស្ងៀមស្ងាត់របស់ខ្លួន នៅក្នុង ប្រទេសអង់គ្លេសតាំងពី ថ្ងៃទី២៣ខែមីនាម្ល៉េះ ដោយរំលងបានពីរថ្ងៃ ទើបទូរទស្សន៍ TVB បញ្ជាក់ឲ្យដឹង។ ក្រៅពីបានប្រារព្ ធពិធីអាពាហ៍ពិពាហ៍ហើយ ពួកគេក៏បានថតរូបរៀបការ នៅប្រាសាទ Leeds Castle ដែលមានអាយុកាល ជាង៩០០ឆ្នាំផងដែរ។

គូស្នេហ៍តារាហុងកុង ដ៏ល្បីឈ្មោះមួយគូ លួចរៀបការស្ងាត់ៗ នៅប្រទេសអង់គ្លេស

គូស្នេហ៍តារាហុងកុង ដ៏ល្បីឈ្មោះមួយគូ លួចរៀបការស្ងាត់ៗ នៅប្រទេសអង់គ្លេស

គួររំលឹកថាអ្នកនាង Tavia Yeung ដែលបច្ចុប្បន្ន មានវ័យ៣៧ឆ្នាំ រួមទាំង លោក Him Law បានបើកចំហពីទំនាក់ទំនង ស្នេហានៅក្នុងឆ្នាំ២០១២ ខណៈពេលដែលស្នេហាគេ ទាំងពីរកើតមានឡើង ពេលសម្ដែងរួមគ្នាក្នុង ភាពយន្តភាគ “On Call 36” របស់ TVB៕ប្រភព៖sabay