សាវីន ហ្វីលីព កុំយកភាពសិចស៊ី ឫស្រាត ធ្វើជាឈ្នាន់ លេសថា ដើម្បីសិល្បៈ

ភ្នំពេញៈ បន្ទាប់ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំ ទើបតែបាន១ថ្ងៃ ទៅលើតារាស្រី មួយចំនួន ដែលបង្ហាញ ភាពសិចស៊ី ស្លៀកពាក់ខើចលើខើចក្រោម បិទបាំងតែកន្លែង សំខាន់មួយចំនួន ដែលមើលទៅវាអាប់ឱន ដល់កិត្តិយសវប្បធម៌ ល្អរបស់ខ្មែរនោះ ។

តារាប្រុស លោក សាវីន ហ្វីលីព ក៏បានចេញមុខ ចូលរួមសាទរ ចំពោះចំណាត់ការ របស់ក្រសួង និងផ្ញើរសារក្រើនរំលឹក ទៅដល់តារាស្រី សិចស៊ី មួយចំនួនថា កុំយកភាព សិចស៊ីឫស្រាត ធ្វើជាឈ្នាន់ក្រោមលេសថា សិចស៊ីដើម្បីសិល្បៈ តទៅទៀត ។

តារាប្រុសដែលសកម្ម ជាមួយការងារមនុស្សធម៌ និងជាប្រធានមូលនិធិសាវិនកម្ពុជា លោក សាវីន ហ្វីលីព បានសរសេរបង្ហោះ ដោយភ្ជាប់ មកជាមួយ សេចក្តីណែនាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា «ខ្ញុំសូមអបអរសាទរ ចំណាត់ការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ! សូមចូលរួមក្រើនរំលឹក ដល់តារាស្រីៗចំណូលថ្មីមួយចំនួន ដែលនិយមការស្លៀកពាក់សិចស៊ី ហួសហេតុពេកក្រោម លេសថា «សិចស៊ីរឺស្រាត ដើម្បីសិល្បៈ » ទៀតអី » ។

តារាសម្តែងជើងចាស់រូបនេះ បានសរសេរបន្ត ដោយទទូចឲ្យអ្នកសិល្បៈ បញ្ឈប់ទង្វើបង្ហាញភាពសិចស៊ី ទាក់ទាញប្រជាប្រិយភាព ទៀតថា « ល្មមកាត់បន្ថយសកម្មភាព ផ្គើនរបស់ខ្លួនខ្លះហើយ ពេលខ្លះការថត បែបសិចស៊ី ជ្រុលនិយមហួសហេតុពេក បានទាយទំលាក់កេរ្តិ៍ឈ្មោះ របស់តារាស្រីល្អៗ ផ្សេងទៀតយ៉ាងខ្លាំង! ខ្ញុំដឹងថាវាជាសិទ្ធ របស់ប្អូនៗ ប៉ុន្តែការលេងផ្លូវកាត់ ដើម្បីភាពល្បីល្បាញ តាមរយៈរូបថតសិចស៊ី ហួសហេតុ ច្រើនដងពេក ក៏យើងគួរពិចារណាទ្បើងវិញដែរ .. នេះវាគ្រាន់តែជាទស្សនៈ ចូលរួមផ្ដល់យោបល់ ក្នុងនាមជាតារាសម្តែង រៀមច្បង ម្នាក់តែប៉ុណ្ណោះ សុំទោសផងបេីមាន ការប៉ះពាល់ដល់តារាស្រី ប្រុស ទាំងទ្បាយណាដែលធ្លាប់ រងការរិះគន់កន្លងមក »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload