តារាសម្ដែងហុងកុង លួចរៀបការស្ងាត់ៗ នៅអង់គ្លេស ធ្វើឲ្យអ្នកគាំទ្រ និងមិត្ដភិក្ដភ្ញាក់ផ្អើល

ហុងកុង៖ តារាសម្ដែងល្បីហុងកុង២រូប បានលួចរៀបការស្ងាត់ៗ នៅក្នុងអង់គ្លេស ដែលពិតជាបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមិត្ដភិក្ដក្នុងរង្វង់សិល្បៈជាខ្លាំង។

តារាសម្ដែងស្រីនាង Tavia Yeung​ អាយុ ៣៦ឆ្នាំ និងលោក Him Law អាយុ ៣១ឆ្នាំ ដែលមានស្នេហាជាមួយគ្នា អស់ពេល៤ឆ្នាំ បានសម្រេចដឹកដៃគ្នា ចូលរោងការ ដែលរូបភាពអាពាហ៍ពិពាហ៍អ្នកទាំងពីរ ត្រូវបានបង្ហោះឡើង កាលពីថ្ងៃទី ២២ ខែមីនាមុននេះ។ យ៉ាងណាមិញ ការរៀបការអ្នកទាំងពីរ បានប្រព្រឹត្ដិទៅយ៉ាងស្ងាត់ៗ ដែលសូម្បីតែមិត្ដភិក្ដអ្នកសិល្បៈ ជិតដិតនឹងអ្នកទាំងពីរ ក៏មានការភ្ញាក់ផ្អើលផងដែរ។ 

នៅក្នុងនោះបានឲ្យដឹងថា ក្រុមគ្រួសាររបស់អ្នកទាំងពីរ បានហោះទៅប្រទេសអង់គ្លេស កាលពីសប្ដាហ៍មុន ដើម្បីរៀបចំពិធីរៀបការអ្នកទាំងពីរ ដែលប្រារព្ធឡើងនៅក្នុង Leeds Castle។ ជាមួយគ្នានោះ នៅពេលដែលអ្នកសារព័ត៌មាន សាកសួរអ្នកទាំងពីរ ទាក់ទងនឹងរឿងរៀបការ ពួកគេបែរជានិយាយថា ពួកគេនឹងឆ្លើយតបនៅពេលត្រលប់មក ហុងកុងវិញ អរគុណចំពោះការយកចិត្ដទុកដាក់ នាពេលនេះពួកគេកំពុងតែវិស្សមកាល៕

ប្រភពពី៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload