រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ដ​យី​ឌុបដឹក​ដំឡូង​

6 Videos


​មី​បង្កប់​ឈើ​ប្រណីត​ខាងក្នុង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​បណ្ដា​ក្រុមហ៊ុន និង រថយន្ដ​យី​ឌុប​បាន​មួយរយៈ​ពេល​មក​នោះ គេ​បាន​សង្កេតឃើញ​បទល្មើស​ព្រៃឈើ​នៅតែមាន ដោយ​ក្រុម​ឈ្មួញ​មាន​ល្បិច​ដឹកឈើ​បង្កប់​ក្នុង​ដំឡូង​មី ។ ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់​រថយន្ដ​យី​ឌុប​ដឹកឈើ​ពេញប្រៀប​បង្កប់​ដំឡូង​ពីលើ​នៅ​ផ្លូវជាតិ​លេខ ៧ ត្រង់ចំណុច​ហាង​បាយ​លី​លី ឃុំ​គោ​លាប់ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ។​ 

រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ដ​យី​ឌុបដឹក​ដំឡូង​

M88


លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​ឲ្យ​ដឹងថា ក្នុងការ​បង្ក្រាប​រថយន្ដ​យី​ឌុប​ដឹកឈើ​បង្កប់​ក្នុង​ដំឡូង​មី​មួយគ្រឿង​នេះ កម្លាំង​ចូលរួម​មាន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ និង នគរបាល​ខេត្តក្រចេះ មុនពេល​បង្ក្រាប​រថយន្ដ លោក​បាន​ឆ្លង​យោបល់​ពី​ព្រះរាជអាជ្ញា​ខេត្តក្រចេះ ហើយ​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចាប់យក​រថយន្ដ​នោះ​ទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា​។​ ​លោក បួ​យ រតនា បាន​បន្តទៀតថា ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​រត់ចោល​រថ​​យន្ដ ហើយ​មិនបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ៕​សុថា​ត់​

រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ដ​យី​ឌុបដឹក​ដំឡូង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​រថយន្ដ​យី​ឌុបដឹក​ដំឡូង​