កុមារា​ម្នាក់​ស្លាប់​ដោយរ៉ូឡូ​កិន យ៉ាងអាណោចអាធ័ម

6 Videos


​ខេត្តពោធិ៍សាត់ : រ៉ូឡូ​កិន​ដី​រអិល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​កិន​កុមារា​ម្នាក់​ ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ១៥ នាទី ថ្ងៃទី ២១  ខែមីនា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៥ ត្រង់ចំណុច​ភ្នំ​អូរ ១៧ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

កុមារា​ម្នាក់​ស្លាប់​ដោយរ៉ូឡូ​កិន យ៉ាងអាណោចអាធ័ម

M88


​លោក អនុសេនីយ៍ឯក ពុធ ប៊ុន​ឈឿន មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា​កុមារា​ រងគ្រោះ​ឈ្មោះ  លី សៀវ​ល័យ អាយុ ២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ក្នុងបន្ទុក​គ្រួសារ​ឪពុកម្ដាយ​ឈ្មោះ ពេ​ជ ឆាយ​តេង អាយុ ៤០ ឆ្នាំ មុខរបរ​យោធា​សឹក​រង​ស្រុក ។ លោក​មេបញ្ជាការ​បន្តថា ហេតុ​ការ​ណ៏​នេះ​បង្កឡើង​ដោយ​គ្រឿងចក្រ​រ៉ូឡូ បង្ហាប់ដី​មួយគ្រឿង ព​ណ៏​លឿង បើកបរ​ដោយ​ឈ្មោះ សៅ ឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។  លោក​អនុសេនីយ៍ឯក​បន្តទៀត​ថា ករណី​ខាងលើនេះ​តាម​ការបញ្ជាក់​ពីសា​ក្សី​ឃើញ​ហេតុ​ការ​ណ៏​នៅ​ទីនោះ ត្រូវបាន​គេ​សង្ស័យ​អាច​គ្រឿងចក្រ​នេះ​មាន​បញ្ហា​ផ្នែក​ម៉ាស៊ីន​ឬ មកពី​អ្នកបញ្ជា​ក៏​ថា​បាន ព្រោះ​សុខៗ​ស្រាប់តែ​គេ​ឃើញ​រអិល​បុក​ចូលក្នុង​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​កុមារា​ម្នាក់​បែបនេះ ។​

កុមារា​ម្នាក់​ស្លាប់​ដោយរ៉ូឡូ​កិន យ៉ាងអាណោចអាធ័ម

​វត្ថុតាង​គ្រឿងចក្រ​បង្ក ​ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​យកទៅរ​ក្សា​ទុក រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ នៅ​អធិការដ្ឋាន​នគរ​ស្រុក​វាលវែង ៕

                                                          ( ប្រភព : TV5 )

កុមារា​ម្នាក់​ស្លាប់​ដោយរ៉ូឡូ​កិន យ៉ាងអាណោចអាធ័ម