ចាប់​បានចោរលួច​គោ​ប្រជាពលរដ្ឋ​​ពីរ​នាក់នៅ​ត្បូងឃ្មុំ

6 Videos


​លោក អាមីន ហ្សៈ​រី អាយុ ៤៥ ឆ្នាំ​ជនជាតិ ខ្មែរ​អ៊ីស្លាម រស់នៅ​ភូមិ​ទី ២ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​បាត់គោ ២ ក្បាល​ក្នុងនោះ​មេ ១ ក្បាល កូន ១ ក្បាល ដែល​លែងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច ​បឹង​ត្រពាំងវែង​ក្រោយ​ភូមិ​ទី ៤ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ នៅពេល​ម្ចាស់​គោ​ដើរ​រកឃើញ​គោ​ខ្លួន​នៅផ្ទះ​ឈ្មោះ សុ ផល នៅ​ភូមិ​ទួល​តា​កោ​ថ្មី ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ក៏​ប្ដឹងទៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រូចឆ្មារ ។

​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​ស្រុក​ក្រូចឆ្មារ កំណត់​មុខសញ្ញា​បាន ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ ដែល​ជនសង្ស័យ​ទី​១ ឈ្មោះ ប៊ុន វិសិដ្ឋ ហៅ យោគ ភេទ​ប្រុស ជនជាតិ​ចាម អាយុ ៤៦ ឆ្នាំ នៅ​ភូមិ ទី ២ ឃុំ​ស្វាយ​ឃ្លាំង ស្រុក ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​ទី ២ ឈ្មោះ កូប នេន ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​ភូមិ​ទី ១ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ ជនសង្ស័យ​ទាំងពីរ​បាន​យក​គោ​ទាំងពីរ​ក្បាល​នោះ​ទៅ​លក់​ឱ្យឈ្មោះ ខាវ អាត ភេទ​ប្រុស អាយុ ៣៧ ឆ្មាំ​ជនជាតិ​ចាម រស់នៅ​ភូមិ​ទួល​ស្នួល ឃុំ​ទូល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ហើយ​ឈ្មោះ ខាវ អាត នេះ បាន​លក់​បន្តទៅ​ឱ្យឈ្មោះ សុ ផល រស់នៅ​ភូមិ​ទួល​តា​កោ​ថ្មី ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ  ខេត្ត​ត្បូងឃ្មុំ ។​

M88


ចាប់​បានចោរលួច​គោ​ប្រជាពលរដ្ឋ​​ពីរ​នាក់នៅ​ត្បូងឃ្មុំ

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ កសាង​ដំ​នុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់  រីឯ​ឈ្មោះ ខាវ អាត និង ឈ្មោះ សុ ផល ដែលជា​អ្នកទទួល​ទិញ​គោ​ពី​ជនសង្ស័យ​នោះ បាន​រត់​គេចខ្លួនបាត់ ៕

                                                               ( ប្រភព : TV5 )