បុរស​ម្នាក់​ឡើង​ផ្សារ​ដែក ត្រូវ​ខ្សែភ្លើង ឆក់​រងរបួស​ធ្ងន់​

ព្រៃវែង:
បុរស​ម្នាក់​បាន​ឡើងទៅ​ផ្សារ​ដែក នៅលើ​កំបូល ហ្គា​រ៉ា​ស់​សាំង​ត្រូវ​ខ្សែភ្លើង ឆក់​រងរបួសធ្ងន់​។ ដែល​ហេតុការណ៍​នេះ​បាន​​កើតឡើង កាលពី​ម៉ោងជាង​៤​រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​កា​រ៉ា​ស់​សាំង តេ​លា យីហោ បា ហ៊ូ​គីម ១​កន្លែងស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

​បុរសរងគ្រោះ ឈ្មោះ ឡៃ ប៊ុន​ថៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងផ្សារដែក មានទីលំនៅ​ភូមិ​កើតហេតុ ។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះខាងលើ​បាន​ឡើង​ចុះ​ធ្វើការ​ដូច​សព្វដង​លុះដល់​រសៀល​ថ្ងៃកើតហេតុស្រាប់តែ​គេ​ឃើញ​បុរសរងគ្រោះ​ឆក់​ប្រកាច់​នៅលើ​ដំបូល​កា​រ៉ា​ស​សាំងតែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ត្រូវបាន​អ្នកធ្វើការ​ជាមួយ បាននាំគ្នា​សែងជនរងគ្រោះ​យក​ចុះមក​ក្រោម ហើយ​នាំគ្នា​សែង​បន្ត​យកទៅ​កប់​ដីខ្សាច់​ដើម្បីជួយសង្គ្រោះ ខណៈ​រថយន្ត​ពេទ្យ​មិនទាន់​មកដល់​ជនរងគ្រោះ​ត្រូវបាន​ដឹកយកទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ពា​រាំ តែ មិនដឹងថា​យ៉ាងណា​នោះទេ​៕

បុរស​ម្នាក់​ឡើង​ផ្សារ​ដែក ត្រូវ​ខ្សែភ្លើង ឆក់​រងរបួស​ធ្ងន់​