ប្រទះឃើញ​សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អណ្តែត

ភ្នំពេញ:
ប្រទះឃើញ​សាកសព មនុស្សី​ម្នាក់​អណ្តែត​ទឹក ទន្លេ បង្ក​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​២៥ខែមីនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ដង​ទន្លេបាសាក់ ស្ថិតនៅ​ភូមិ​ភូមិ​ព្រែ​កតា​នូ​២សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ដែល​អណ្ដែត​នោះ ជា​មនុស្ស​ស្រី អាយុ​ជាង​៣០​ឆ្នាំ សម្បុរខ្មៅ ធាត់ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខៀវ លាយ​លឿង និង​ស្លៀកខោ​គគីរ ជើងវែងពណ៌​ខ្មៅ និង​មាន​កំពស់​ជាង ១,៦០​ម៉ែត្រ ។​

 សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​។​សព​តម្កល់​នៅ​វត្ត ចាក់អង្រែ​ក្រោម ដើម្បីរង់ចាំ​សាច់ញាតិ មក​ទទួល យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

ប្រទះឃើញ​សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អណ្តែត