ជិះម៉ូតូលឿនស្លេវ បុកបង្គោលភ្លើង ស្លាប់និងរបួស៣នាក់ នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០.៩១ ត្រង់បង្គោល ភ្លើងកែងខាងកើតការិយាល័យសភាខេត្តកំពង់ឆ្នាំងទល់មុខក្លោងទ្វារមុខសាលា ខេត្តកំពង់ឆ្នាំងយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិង២នាក់ទៀតបានរង របួសធ្ងន់ស្រាល ខណៈដែលជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងបង្គោលភ្លើង។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​មុខ​សាលា ខេត្ត​បាន​បើក​​វ៉ា​រថយន្ត​មួយ​គ្រឿង  និង​ជា​ចំណុច​ផ្លូវ​កោង​ផង បត់​មិន​ទាន់​រូ​ច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​ ឈ្មោះ ជឹម តុលា អាយុ២៦ឆ្នាំ នៅនឹងកន្លែង ដោយឡែកឈ្មោះ គឹម ម៉េងស្រី អាយុ២៦ឆ្នាំ និងឈ្មោះ អាន ចាន់ថេន អាយុ២២ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ជិះម៉ូតូលឿនស្លេវ បុកបង្គោលភ្លើង ស្លាប់និងរបួស៣នាក់ នៅក្រុងកំពង់ឆ្នាំង

ជិះម៉ូតូលឿនស្លេវ បុកបង្គោលភ្លើង ស្លាប់និងរបួស៣នាក់ នៅក្រុងកំពង់ឆ្នាំង