អភិបាល​ខេត្ត​ ប្រកាស​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​

អភិបាល​ខេត្ត​ ប្រកាស​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង​ប្រកាស​បញ្ចុះ​តម្លៃ អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង ត្រូវ​បាន​បញ្ចុះតម្លៃ​ពី​១.០៥០​រៀល មក​ត្រឹម​៤៨០​រៀល​ ចំពោះ​អ្នកប្រើប្រាស់​ចាប់ពី​១០​គីឡូវ៉ាត់​ចុះក្រោម និង​ចំពោះ​អ្នក​ប្រើ​ចាប់ពី​១០​គីឡូវ៉ាត់​ម៉ោង​ឡើង​ទៅ​៧៨០​រៀល នេះ​ជា​កា​ដូរ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង បាន​ថ្លែង​ក្នុង​ឧកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​៤​ខ្សែ នៅ​សង្កាត់​កំពង់លាវ ក្នុង​ព្រៃវែង មាន​ប្រវែង​១.៣១៤​ម៉ែត្រ មាន​ទទឹង​៨​ម៉ែត្រ នៅ​ភូមិ​លេខ​៨​សង្កាត់ កំពង់លាវ ក្រុង​ព្រៃវែង ដែល​កន្លងមក​ផ្លូវ​ទាំង​៤​នេះ នៅ​រដូវ​​វស្សា​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដោយមាន​ភក់ជ្រាំ​ច្រើន។

ឯកឧត្ដម​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ខេត្ត​ជួយ​ស្ថាបនា​នោះ បាន​ខិតខំ​ប្រឹងប្រែង និង​បាន​បើក​ការដ្ឋាន​ស្ថាបនា​នៅថ្ងៃនេះ ដើម្បី​បំពេញ​នូវ​សំណូមពរ និង​សម្រួល​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ក្នុង​ក្រុង​ឲ្យ​បាន​ទាន់​ពេល​វេលា ជាពិសេស​បាន​ធ្វើឲ្យ​ក្រុង​ព្រៃវែង​កាន់តែ​មាន​សោភណភាព បរិស្ថាន​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ដណ្ដើម​ផ្កា​រំដួល​៣​ទង នៅ​លើក​ក្រោយ​ទៀត។

ឯកឧត្ដម​អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​បង្កាត់ភ្លើង ឬ​ដាំបាយ​នៅ​លើ​ផ្លូវ​បេតុង ដែល​បណ្តាល​ឲ្យ​ខូចគុណភាព​ផ្លូវ នាំគ្នា​ពាក់មួក​សុវត្ថិភាព គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍។ រួមគ្នា​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បង្ការ​ទប់ស្កាត់ ការ​ចរាចរណ៍​ការ​ជួញដូរ ការប្រើប្រាស់​គ្រឿងញៀន សូម​កុំ​ពិសា​គ្រឿង​ស្រវឹង នាំ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ផ្លុំ​ជាតិ​អាល់កុល ត្រូវ​ផាក​ពិន័យ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃវែង​មានការ​សប្បាយរីករាយ​ចំពោះ​ឯកឧត្ដម​អភិបាល​ខេត្ត​ដែល​បាន​បញ្ចុះតម្លៃ​អគ្គិសនី​ជូន បាន​ស្ថាបនា​ផ្លូវ​បេតុង ទាំងនេះ​បាន​បញ្ជាក់ឲ្យ​ឃើញ​ថា អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្តទុកដាក់​អំពី​ជីវភាព​រស់នៅ​របស់​ពួកគាត់ ជាពិសេស​បាន​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​ធ្វើ​ផ្លូវ បញ្ចុះតម្លៃ​អគ្គិសនី ការស្ថាបនា​ផ្លូវ​ជូន​ពួកគាត់​នៅ​ចំ​ពេល​ដែល​មាន​ការ​ខ្វះខាត​៕​