ខឹង​មេ​ជាង​នាំ​ទៅ​លេង​ស្រី​កើតរោគ​អេដស៍ ​កាប់​៤​ពូថៅ​ក្ស័យ​សង្ខារ

ខឹង​មេ​ជាង​នាំ​ទៅ​លេង​ស្រី​កើតរោគ​អេដស៍ ​កាប់​៤​ពូថៅ​ក្ស័យ​សង្ខារ



តាកែវ ​៖​ កម្មករ​សំណង់​ម្នាក់​ បាន​កាប់​ប្រហារ​ទៅ​លើ​មេជាង​ខ្លួន​ឯង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ព្រោះតែ​ខឹង​នាំ​ខ្លួន​ទៅ​លេង​ស្រី​កើត​រោគ​អេដស៍។

អំពើ​ឃាតកម្ម​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ពងទឹក ឃុំ​សោម ស្រុក​គីរីវង់ ខេត្ត​តាកែវ។

ជន​បង្ក​ឈ្មោះ​ណន វ​ន្នី ហៅ​ពូក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​តា​ខាប ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃផ្អេ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អំ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តាកែវ។ ជនសង្ស័យ​ខាងលើ ​បន្ទាប់ពី​មានការ​ជជែក​ជាមួយ​មេជាង​ខ្លួនឯង​មួយសន្ទុះ​មក​ក៏បាន​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​បួន​ពូថៅ​ចំ​បំពង់ក​ខាង​ស្តាំ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​ជនបង្ក​ត្រូវបាន​ចាប់ខ្លួន​នៅ​នឹង​កន្លែង​ភ្លាមៗ​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕