វណ្ណ វល័ក្ខ បង្ហាញ​សកម្មភាព​មនុស្សធម៌​ស្រង់​កិត្តិយស ​ក្រោយ​រង​ការរិះគន់​លើ​ភាព​សិច​ស៊ី

វណ្ណ វល័ក្ខ បង្ហាញ​សកម្មភាព​មនុស្សធម៌​ស្រង់​កិត្តិយស ​ក្រោយ​រង​ការរិះគន់​លើ​ភាព​សិច​ស៊ី

ភ្នំពេញ ​៖ កញ្ញា វណ្ណ វ​ល័​ក្ខ កន្លងមក​ធ្លាប់តែ​ពើប​ប្រទះ​នឹង​រឿងរ៉ាវ​អាស្រូវ​ផ្ទួនៗ​លើ​បញ្ហា​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ​ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី​បង្ហាញ​សាច់​ខ្ចី​ ថ្មីៗ​នេះ​នាង​បាន​ងាក​មក​ផ្តើម​ធ្វើ​ការងារ​មនុស្ស​ ដើម្បី​ស្ដារ​កិត្តិយស​ និង​មុខមាត់​របស់​ខ្លួន​ឡើងវិញ​ ដោយ​បាន​យក​អំណោយ ជា​ថវិកា និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ចែក​ជូន​ដល់​កុមារ ជន​ក្រីក្រ ចាស់ជរា​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​។​

រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​កញ្ញា វណ្ណ វ​ល័​ក្ខ យក​មក​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ​គឺ​ភាគច្រើន​សុទ្ធ​សឹង​បង្ហាញ​ពី​សកម្មភាព​នៅ​ពេល​ដែល​នាង​ និង​មិត្តភ័ក្ដិ​បាន​នាំ​យក​សម្ភារៈ​ខ្លះៗ​ទៅ​ចែក​ជូន​ដល់​កុមារ និង​ប្រជាពលរដ្ឋ​តាម​សហគមន៍​ ដោយមាន​ទាំង​ការចែក​សៀវភៅ ប៊ិច និង​ថវិកា​មួយ​ចំនួន ចែក​ជូន​ពួកគាត់​ដែល​បាន​មក​ចូលរួម។

តាមរយៈ​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់​កញ្ញា វណ្ណ វ​ល័​ក្ខ គឺជា​លើកទីមួយ​ហើយ​បន្ទាប់ពី​នាង​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នោះ។ យ៉ាងណាមិញ​ក្រោយពី​នាង​បាន​ទទួល​ផ្លែផ្កា​ពី​អាជីព​មួយ​នេះ​ កញ្ញា វណ្ណ វ​ល័​ក្ច ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព មនុស្ស​ធម៌​ ដោយ​ការងារ​មនុស្សធម៌​ដំបូង​របស់​នាង គឺ​ការ​ចែក​រំលែក​ក្តី​ស្រលាញ់​ឲ្យ​កុមារ​តាមរយៈ​ការ​ផ្តល់​សម្ភារៈ​សិក្សា សៀវភៅ ប៊ិច សំលៀកបំពាក់ ​និង​នំចំណី​ខ្លះៗ​ទៀត​។ ​ទស្សនិកជន​សង្ឃឹមថា ថ្ងៃ​ខាងមុខ​ទៀត​ តារា​សម្ដែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ នឹង​បន្ត​សកម្មភាព​បែបនេះ​ដើម្បី​រួមចំណែក​ជួយ​សង្គម។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ម៉ោង​១​និង​០៥​នាទី​ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦​នេះ ​តារា​ស្រី​រូប​ស្រស់​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា សកម្មភាព​នេះ​ជា​លើកទីមួយ​សម្រាប់​នាង​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​កាលពី​ថ្មីៗ​កន្លង​មក​នោះ​។

ម្យ៉ាងទៀត​ ក្រោយពី​បាន​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ហើយ ​គឺ​មាន​អារម្មណ៍​ថា​រំភើប​សប្បាយចិត្ត​ខ្លាំង​ពេល​ដែល​បាន​ឃើញ​ការ​ជួបជុំ​របស់​កុមារ​នៅ​តាម​សហគមន៍​។​ ពិសេស ​គឺ​រំភើប​សឹងតែ​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ឃើញ​កុមារៗ មាន​ជីវភាព​ក្រខ្សត់​ខ្វះខាត​ជួប​ការ​លំបាក​នោះ៕