ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង ក្នុង​ខេត្ត​ប៉ៃលិន

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង ក្នុង​ខេត្ត​ប៉ៃលិន

ប៉ៃលិន​ ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង​ត្រូវ​បាន ដួល​រលំ និង​របើក​ដំបូង​ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ តែ​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ។

ហេតុការណ៍​ខាង​លើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ ស្ថិត​ភូមិ​ចំការ​កាហ្វេ ភូមិ​អូច្រា​លិច ភូមិ​អូច្រា​កើត សង្កាត់​ទូល​ល្វា និង​ភូមិ​អូរ​តា​ពុក​លើ ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ប៉ៃលិន។

ផ្ទះ​ ប្រជាពលរដ្ឋ​ ដែល​ទទួល​រង​ការខូចខាត​ទាំងស្រុង​ស្ថិត​ក្នុង​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ពលរដ្ឋ​ឈ្មោះ ធិ​ន ធា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​កាហ្វេ បាន​ឲ្យ​ដឹង​ថា ​៖ ខេត្ត​ប៉ៃលិន​ពុំ​មាន​ភ្លៀង​ធ្លាក់​ជា​យូរ​មក​ហើយ តែ​នៅ​ថ្ងៃ​កើតហេតុ ស្រាប់​តែ​មាន​ភ្លៀងរលឹម លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ផ្ទៃមេឃ​ខ្មៅ​ងងឹត ហើយ​ពេលនោះ​គាត់​ឃើញ​ខ្យល់​បាក់​បោក​យ៉ាង​ខ្លាំង។ ចំណែក​ផ្ទះ​របស់​គាត់​បាន​ប៉ើង​ដំបូល ពេល​នោះ​គាត់​ភ័យ​ក៏​រត់​ទៅ​ជ្រក​នៅផ្ទះ​អ្នកជិតខាង​ដល់​ស្ងប់ខ្យល់ ​គាត់​ក៏​ត្រឡប់​មកវិញ។

ចំណែក​លោក​សេង សុវណ្ណារិទ្ធ ​រស់នៅ​ភូមិ​ចំការ​កាហ្វេ​ដូចគ្នា​ ដែល​ផ្ទះ​របស់​គាត់​ដួល​រាប​ដល់​ដី ​​ខូចខាត​សម្ភារៈ​ខ្លះៗ និង​ជា​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ ប្រចាំ​ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ដែរ​ថា​ ៖​ មុន​ពេល​កើតហេតុ​ ខណៈ​ពេល​គាត់​កំពុង​សរសេរ​រឿង​ផ្ញើ​ទៅ​ការិយាល័យ​កណ្ដាល​ ​​​​​ស្រាប់តែ​ផ្ទៃមេឃ​ខ្មៅ​ងងឹត ដោយមាន​ទាំង​ខ្យល់​មក​ជា​មួយ ​បង្ក​ជា​ភ្លៀងរលឹម ​បក់​បោក​ខ្លាំង​ ​​គាត់​ក៏​ចូល​ក្នុង​ផ្ទះ។ ពេល​ស្រាប់តែ​ជើង​តាង​ផ្ទះ​របស់​គាត់​បាន​ងើប​ផុត​ពី​ដី រូប​គាត់​មានការ​ភ័យខ្លាច​ជា​ខ្លាំង ក៏​រត់​ចេញ​មក។

លោក​បន្តថា ៖​ពេល​ចេញមក​ខាងក្រៅ ខ្យល់​ខ្លាំង​ពេក ​គាត់​ក៏​ចូល​ផ្ទះ​វិញ ពេលនោះ​ជើងតាង​ផ្ទះ​បាន​ងើប​លើស​ធម្មតា។ ចំណែក​ផ្ទះ​ឮ​សំឡេង​ព្រឹបៗ រូបគាត់​ភ័យ​ខ្លាំង​ក៏​ទាញ​ទ្វារ​ចេញ។ តែ​ពេលនោះ​ទ្វារ​ហាក់បីដូចជា​កៀប​ជាប់​នឹង​ជញ្ជាំង ទាញ​មិន​រួច ទោះ​យ៉ាង​ណា​រូប​គាត់​បាន​ប្រឹង​ទាល់​តែ​រួច ហើយ​ចេញ​មក​ខាងក្រៅ​មិនបាន​១៥​នាទី​ផង ស្រាប់​ផ្ទះ​គាត់​បាន​ហោះ​ឡើង​ទៅ​លើ ហើយ​ធ្លាក់​មកវិញ ព្រមទាំង​ហោះ​មួយ​ដំណាក់កាល​ទៀត ទើប​ធ្លាក់ បណ្តាល​ឲ្យ​ខូច​ខាត​ទាំងស្រុង​តែម្តង។

ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ ៖ ​ករណី​ខាងលើ​ ដែល​បណ្ដាល​មក​ពី​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ មាន​ចំនួន​៣១​ខ្នង​ផ្ទះ ក្នុង​នោះ​ធ្ងន់ធ្ងរ​ជាងគេ​ស្ថិត​ក្នុង​ភូមិ​ចំការ​កា​​ហ្វេ ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ មាន​ជីវភាព​ខ្វះខាត​ខ្លាំង ព្រមទាំង​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​ទៀត​ផង ។ ប្រភព​ព័ត៌មាន ​បន្ត​ថា ​៖ ក្រោយពី​ភ្លៀង​ និង​ខ្យល់ បាន​ស្ងប់ អាជ្ញាធរ​មូលដ្ឋាន ក្រុង បាន​ចុះ​ស្រង់​ស្ថិតិ​ជនរងគ្រោះ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចែក​អំណោយ​មនុស្ស​ធម៌​​ជូន​​​ពួកគាត់​ផង​ដែរ៕