គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៥​មីនា​ កើតឡើង​៧​លើក​​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៥​មីនា​ កើតឡើង​៧​លើក​​



ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹ​ង​ថា កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន៧​លើក ក្នុងនោះ​យប់៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៣​នាក់ (ប្រុស) រង​របួស​ធ្ងន់៥​នាក់ (ស្រី២​នាក់) និង​របួសស្រាល១​នាក់ (ប្រុស)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៤​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង និង​យាន​ផ្សេងៗ ចំនួន ១​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​២​លើក ,​ប្រជែង​គ្រោះថ្នាក់​២​លើក , មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក និង​កត្តា​យានយន្ត១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់ (យប់​៥​នាក់)។ គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៣​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង​ចំនួន​៤​លើក។ យានយន្ត​បង្កហេតុ​រួមមាន ម៉ូតូ​២​លើក រថយន្ត​ធុន​តូច​៤​លើក និង​គោយន្ត​១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​កំពត​២​លើក ស្លាប់​១​នាក់ របួស​នាក់ (​ស្រី​) ខេត្ត​បាត់ដំបង​១​លើក ស្លាប់​១​នាក់ ខេត្ត​ក្រចេះ​១​លើក ស្លាប់​១​នាក់ និង​រាជធានី​ភ្នំពេញ​២​លើក របួស​៣​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៦.៧៤៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​៣.៣៦៤​គ្រឿង និង​ពិន័យ​សរុប​៣.៣៨២​គ្រឿង៕
គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៥​មីនា​ កើតឡើង​៧​លើក​​