ព្រីម លីហ្សា ត្រៀម​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត​ជាថ្មី​

6 Videos


​តារា​សម្តែង​ធ្លាប់​គ្រង​សម្លៀកបំពាក់​ថ្លៃ​ជាងគេ​កញ្ញា ព្រីម លីហ្សា បាន​ដកខ្លួន​ចេញពី​កាមេរ៉ា​កុន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ការ​ធីប​ចោល​ការងារ​សិល្បៈ​ភាពយន្ត​នេះ​កញ្ញា និង បងស្រី របស់​នាង ក៏​មិនបាន​ចេញមុខ​បញ្ជាក់​ពី​មួល​ហេតុ​ដែរ ជាហេតុ​ធ្វើឱ្យមាន​ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា តារា​ស្រី​រូបនេះ​មាន​អ្នក​ហួងហែង​មិនឱ្យ​នាង​ចូលប្រឡូក​អាជីព​សិល្បៈ ដូច្នេះហើយ នាង​មិនអាច​ប្រកែក​បាន ព្រោះ​សេដ្ឋកិច្ច​របស់​នាង​គឺ​បុរស​ម្នាក់​នោះ ជា​អ្នក​ជួយ​ទំនុក​បំ​រ៉ុង ។

ព្រីម លីហ្សា ត្រៀម​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត​ជាថ្មី​

M88


​ពេល​ជួប​សម្ភាស​ជាមួយ «​ប្រជាប្រិយ​» កាលពីពេល​ថ្មីៗ​នេះ ព្រីម លីហ្សា បាន​ប្រាប់ថា មូលហេតុ​ដែល​នាង​បាត់​មុខ​ពី​ឆាក​សិល្បៈ​មួយរយៈ​មកនេះ មិនមែន​នាង​មាន​អ្នក​ហួងហែង នោះទេ គឺ​នាង​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន និង មាន​ការងារ​សិល្បៈ​នៅក្រៅ​ស្រុក​មួយចំណែក​ទៀត ។ ដូច្នេះហើយ ទើប​នាង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មក​បង្ហាញមុខ​ឱ្យ​ទស្សនិកជន​បានឃើញ​ញឹកញាប់​ដូចពេលមុន ។​

​ព្រីម លីហ្សា បន្តថា ចាប់ពីពេលនេះ​ទៅ នាង​ចាប់ផ្តើម​បង្ហាញ​វត្តមាន​សិល្បៈ​ជាថ្មី​វិញ​ហើយ ព្រោះ​ពេលនេះ​ការងារ​ក្រៅ​សិល្បៈ​របស់​នាង​ក៏បាន​បញ្ចប់​ហើយ ។ ពោលគឺ​នាង​មាន​ពេលវេលា​គ្រប់គ្រាន់​ចាប់យក​ការងារ​សម្តែង​ភាពយន្ត​ឡើងវិញ ហើយ​ថ្មីៗ​នេះ ក៏មាន​ផលិតកម្ម​មួយ​គេ​បាន​ទាក់ទង​មក​នាង​ឱ្យ​សម្តែង​ជា​តួឯក​មួយ ហើយ​នាង​ក៏បាន​យល់ព្រម​ទទួលយក​រួចហើយ​ដែរ រង់ចាំតែ​ថ្ងៃ​ធ្វើ​កុងត្រា និង​ចុះ​ថត​តែប៉ុណ្ណោះ ។

​ការបញ្ជាក់​នេះ​អ្នកយកព័ត៌មាន​របស់​យើង​ក៏បាន​សុំឱ្យ ព្រីម លីហ្សា បញ្ជាក់ប្រាប់​ចំណងជើង​រឿង និង ត្រូវ​ចេញ​ថត​នៅពេលណា​ដែរ ប៉ុន្តែ​សំណួរ​នេះ​ត្រូវបាន​នាង​ប្រាប់ថា ឆ្លើយ​មិនទាន់​បានទេ ព្រោះ​រឿងនេះ​គ្រាន់តែ​បាន​ព្រមព្រៀង តែ​មាត់ និង មាត់​ប៉ុណ្ណោះ មិនទាន់​ធ្វើ​កុងត្រា​នៅឡើយ ម្យ៉ាងទៀត​ខាង​ក្រុមហ៊ុន​គេ​ក៏​មិនទាន់​ឱ្យ​និយាយ​អ្វី​ដែរ ៕ តាន់ ចន្ថា​

ព្រីម លីហ្សា ត្រៀម​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត​ជាថ្មី​