សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!

6 Videos


«​មេម៉ាយ​កូន​មួយ​» គ្រាន់តែ​ជា​ចំណងជើង​រឿង​ដុំ​មួយ ដែល​អ្នកនាង សារាយ ស​ក្ខ​ណា ត្រៀម​ថត នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ ដោយ​ក្នុងនោះ​នាង​គ្រង​តំណែង​ជា​តួឯក​ស្រី រួមជាមួយ​លោក​ប៉ែន ចំរុង ជា​តួ​ប្រុស ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ មិន​ត្រឹមតែ​មានឱកាស​ថត​រឿង​ដុំ​ប៉ុណ្ណោះ​ទេ សារាយ ស​ក្ខ​ណា ថែមទាំង​បាន​ចូលរួម​ថត​ស្ប៉ត​សំឡី​អនាម័យ​ផងដែរ ។​

សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!

M88


​សារាយ ស​ក្ខ​ណា នៅតែ​ទទួលបាន​ការចាប់អារម្មណ៍ និង គាំទ្រ​ពី​សំណាក់​មហាជន បើទោះបី​អ្នកនាង​បាន​បន្សាត់​ខ្លួន​ចេញពី​អាជីព​មួយ​នេះ ហើយ​ចាក​ចេញទៅ​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​នៅ​សហរដ្ឋ​អា​​មេ​រិ​ក ។ ជាក់ស្តែង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ សារាយ ស​ក្ខ​ណា ត្រៀម​បង្ហាញមុខ​នៅក្នុង​រឿង​«​មេម៉ាយ​កូន​មួយ​» ក្នុង​តំណែង​ជា​តួឯក​ស្រី ។ ក្រៅពី​ថត​រឿង សារាយ ស​ក្ខ​ណា ក៏បាន​ចូលរួម​ថត​ស្ប៉ត​ឃោសនា​សំឡី​អនាម័យ ៧៧៧៧៧ និង បាន​ចូលរួម​ធ្វើ​ពិធី​ការិនី​នៅក្នុង​កម្មវិធី​មួយចំនួន​ផងដែរ ។

សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!

បើតាម​ការរៀបរាប់​ពី​សំណាក់​អ្នកស្រី​សម្ផស្ស ម្តាយបង្កើត​របស់​សារាយ ស​ក្ខ​ណា បានឱ្យដឹងថា មាន​គេ​ទាក់ទង ស​ក្ខ​ណា ច្រើន​ដែរ តែ​នាង​ទទួល​ថត​តែ រឿង​ដុំ​មួយ​នេះ​ទេ ។ នាង​ត្រូវ​ត្រឡប់​ទៅ​អាមេរិក​វិញ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ ។ អ្នកស្រី​បាន បន្ថែមថា តាមពិត ស​ក្ខ​ណា មកលេង​ស្រុកកំណើត​ដើម្បី​ដើរលេង​ច្រើនជាង​មក​សម្តែង ។

សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!

អ្វីដែល​គួរឱ្យ កត់សំគាល់​នោះ គ្រាន់តែ​ឮ​ចំណងជើង​រឿងនេះ ក៏​ដឹងថា តួ​ស្រី​នៅក្នុង​រឿងនេះ ត្រូវ​សម្តែង​ជា​តួ​មេម៉ាយ​កូន​មួយ តើ​ការសម្តែង​រឿងនេះ​មិន​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​ស្វាមី​ទេ​ឬ​? ម្តាយ សារាយ ស​ក្ខ​ណា បាន​ប្រាប់ថា នេះ​គ្រាន់តែ​ជាការ​សម្តែង មិនមែនជា​រឿង​ពិត​នោះទេ ។ មុននឹង​ទទួល​សម្តែង​រឿង ស​ក្ខ​ណា ក៏បាន​ពិភាក្សា​ជាមួយ​ស្វាមី​ដែរ ។​

សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!

គួរ​បញ្ជាក់ថា សារាយ ស​ក្ខ​ណា បាន​នាំ​ស្វាមី កូនស្រី និង ឪពុក​ម្តាយក្មេក​មកលេង​ស្រុកកំណើត កាលពីដើម​ខែកុម្ភៈ ។ មកដល់​ស្រុក​ខ្មែរ​មិនទាន់បាន​ប៉ុន្មាន​ផង សារាយ ស​ក្ខ​ណា បាន​នាំ​ក្រុមគ្រួសារ​ទៅ ដើរ​កម្សាន្ត​នៅ​ប្រទេស​ម៉ា​ឡេ​សីុ និង សិង្ហ​បុរី ។ ក្រៅពីនេះ នាង​បាន​ដើរ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ ។ ក្នុងនោះ សារាយ ស​ក្ខ​ណា ក៏បាន​ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ ២៦ ឆ្នាំ របស់ខ្លួន ដោយមាន​ការ ចូលរួម​ពី​សំណាក់​មិត្តភក្តិ​រួម​អាជីព​ជាច្រើន​ផងដែរ ។ សារាយ ស​ក្ខ​ណា នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត គ្រាន់តែ​រាង​បែក​សាច់ឈាម តាមបែប​ស្ត្រី​ដែលមាន​ស្វាមី និង កូន ៕​ចេ​នី

សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!សារាយ ស​ក្ខ​ណា ក្លាយជា​«​មេម៉ាយ​កូន​មួយ​»!
​ ​