អស្ចារ្យ​! តារា​ស្រី លីន សៀវ​វៃ ថត​ឈុត​ឆាក​ស្រើបស្រាល គ្មាន​ក្រែង​ចិត្ត​ប្ដី

6 Videos


​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង និង ជា​តារា​សម្ដែង​ហុងកុង​ដ៏​មាន​ប្រជាប្រិយភាព​លោក រូ​ខូ ចាន់ (Ruco Chan) រួមជាមួយ​តារា​សម្ដែង​ស្រី រ៉ូ​ស៊ីណា ឡា​ម (Rosina Lam) ឬ លីន សៀវ​វៃ (Lin Xiawei) បាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​រឿង​ភាគ​ថ្មី​របស់​ពួកគេ​ដែលមាន​ចំណងជើង​ថា «Hot Pursuit» ។

អស្ចារ្យ​! តារា​ស្រី លីន សៀវ​វៃ ថត​ឈុត​ឆាក​ស្រើបស្រាល គ្មាន​ក្រែង​ចិត្ត​ប្ដី

M88


នៅក្នុង​កិច្ច​សម្ភាស​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​តួអង្គ​សំខាន់ៗ ក៏ដូចជា​ឈុត​ឆាក​មួយចំនួន​ក្នុង​សាច់រឿង លោក រូ​ខូ ចាន់ ដែលជា​តួអង្គ​បុរស​កំពូល​ល្បិច​នៅក្នុង​រឿង​«Hot Pursuit» នេះ​បាន​និយាយថា សម្រាប់​រឿងនេះ​លោក​ត្រូវ​បណ្ដុះ​ពុកចង្កា​រយៈពេល ២០ ថ្ងៃ ដើម្បី​ឲ្យ​សម​ចរិត​ឫកពា​របស់លោក​នៅក្នុង​សាច់រឿង ។ មាន​សំណួរ​មួយ​សួរថា «​តើ​លោក រូ​ខូ ចាន់ មានការ​ព្រួយបារម្ភ​ខ្លះ​ទេ​ចំពោះ​នារីៗ​មួយចំនួន​ដែល​មិន​ចូលចិត្ត​ពុកចង្កា​របស់លោក​?» សម្រាប់​សំណួរ​នេះ លោក រូ​ខូ ចាន់ បាន​និយាយថា «​ទេ​! ប្រហែលជា​នារីៗ​ទាំងនោះ​ចូលចិត្ត​ពុកចង្កា​របស់ខ្ញុំ​» ។

អស្ចារ្យ​! តារា​ស្រី លីន សៀវ​វៃ ថត​ឈុត​ឆាក​ស្រើបស្រាល គ្មាន​ក្រែង​ចិត្ត​ប្ដី

​ងាក​មក​តារា​ស្រី​វ័យ ២៨ ឆ្នាំ នាង រ៉ូ​ស៊ីណា ឡា​ម វិញ​គឺជា​តួអង្គ​រាជិនី​ល្បែង Mahjong (​ល្បែងស៊ីសង​ក្នុងប្រទេស​ចិន​) នៅក្នុង​រឿង​ភាគ​ថ្មី​នេះ ហើយ​ជាមួយគ្នា​នោះដែរ​តារា​ស្រី​មាន​ប្ដី​រួចហើយ​ខាងលើ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​វគ្គ​ដំបូង​នៃ​សាច់រឿង គឺ​តម្រូវ​ឲ្យ​នាង និង តួអង្គ​ប្រុស​លោក រូ​ខូ ចាន់ ដោះអាវ​ជាមួយគ្នា​ដែល​សកម្មភាព​នេះ​មើលទៅ​ដូចជា​រោលរាល​ណាស់ ។ ក្រុមអ្នកកាសែត​បន្ត​សួរថា «​ចុះ​ប្ដី​របស់​នាង​បានដឹង​ឬទេ​? តើ​នាង​មិន​បារម្ភ​ខ្លាច​ប្ដី​របស់​នាង​ខឹង​ទេ ឬ​យ៉ាងណា​?» ចំពោះ​សំណួរ​នេះ រ៉ូ​ស៊ីណា ឡា​ម បាន​តប​ទៅវិញ​ថា «​គាត់​មិន​បានដឹង​ទេ រឿង​អី​ត្រូវបានរ​ម្ភ​ខ្លាច​គាត់​ខឹង​?» ។

អស្ចារ្យ​! តារា​ស្រី លីន សៀវ​វៃ ថត​ឈុត​ឆាក​ស្រើបស្រាល គ្មាន​ក្រែង​ចិត្ត​ប្ដី

​គួរ​បញ្ជាក់ដែរថា រឿង​ភាគ​ថ្មី​ប្រចាំឆ្នាំ ២០១៦ «Hot Pursuit» ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ប្រុស​វ័យ ៣៩ ឆ្នាំ លោក រូ​ខូ ចាន់ និង តារា​ស្រី រ៉ូ​ស៊ីណា ឡា​ម នេះ​គឺ​ផលិតឡើង​ដោយ​ស្ថានីយទូរទស្សន៍ TVB ហើយនឹង​ត្រូវ​ចាក់​ប​ញ្ជាំ​ង​ជា​ផ្លូវ​ការណ៍​ក្នុងពេល​ឆាប់ៗ​នេះ ៕(​ប្រភព​៖ អេ​ស៊ាន​ប៉ប​ញូ​) កុសល​