ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

6 Videos


​តូ​តា ពិត​ជាមាន​ហាងឆេង​ល្អ​ណាស់ ក្រៅពី​រវល់​ក្នុង​ការងារ​សម្តែង នាង​ទើបតែ​ទទួលបាន​ការថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុមហ៊ុន​ធំៗ​ជាច្រើន តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ជាពិសេស​នាង​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ខុសពី​បណ្តា​ឆ្នាំមុនៗ ។

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

M88


​តូ​តា បាន​ចាត់ទុកថា ឆ្នាំ ២០១៦ នេះ ជា​ឆ្នាំ​ហេង​ហេងៗ​សម្រាប់​នាង ពីព្រោះ​ត្រឹមតែ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំនេះ​ប៉ុណ្ណោះ នាង​ទទួលបាន​ការថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដូចជា ក្រុមហ៊ុន ទឹកដោះគោ​ជូរ ម្សៅ Acnes ម្សៅ Babalah ភេសជ្ជៈ Samurai និង ចុងក្រោយ​នេះ នាង​ទើបតែ​ទទួល​ថត​ផ្សាយ​នាឡិកា Romanson ។

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

​តូ​តា បាន​ឲ្យ​ដឹងថា នាង​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​គ្រាន់បើ​ក្នុងការ​ទទួល​ថត​ផ្សាយពាណិជ្ជកម្ម​ទាំងនោះ តែ​នាង​សុំ​មិន​បញ្ជាក់​លម្អិត​អំពី​តម្លៃ​ខ្លួន​នោះទេ ។ តូ​តា មាន​គម្រោង​ថត​ពាណិជ្ជកម្ម​មួយចំនួនទៀត​ឲ្យ​បណ្តា​ក្រុមហ៊ុន​ធំៗ ។​

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

​បើ​ប្រៀបធៀប​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់ ស្រី​ស្អាត តូ​តា នៅតែមាន​ហាងឆេង​ល្អ ទោះបី​ជាមាន​សិល្បការិនី​ក្មេងៗ​ជាច្រើន​កំពុង​រីកដុះដាល​ក្តី ។

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តូ​តា កាន់តែ​ស្រស់ស្អាត​ឡើងៗ ទោះបីជា​ឆ្នាំ​ថ្មី​នេះ នាង​មាន​វ័យ ២៣ ឆ្នាំ​ហើយ​ក្តី តែ​សម្រស់​របស់​នាង​នៅ​មិនទាន់​ប្រែប្រួល​នោះទេ ផ្ទុយទៅវិញ​រូប​សម្រស់​របស់​នាង​កាន់តែ​ស្រស់ស្អាត​គួរ​ឲ្យ​បេតី ។

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

តូ​តា ប្រាប់ថា មកពី​មួយរយៈ​ពេលនេះ នាង​ចេះ​ជ្រើសរើស​ការ Make up មុខមាត់​ឲ្យ​ប្លែក​ជាង​ពេលមុន ជាពិសេស​នាង​ទើបតែ​ស្រក​ទម្ងន់ ៥ គីឡូក្រាម ដូច្នេះហើយ​ទើប​មើលឃើញថា រូបរាង​របស់​នាង​ប្លែក​ជាង​មុន ។

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ

​គួរបញ្ជាក់​ផងដែរ​ថា តូ​តា កំពុង​ថត​រឿង​«​ស្នេហា​ចាំជាតិ​» និង រឿង​ភាគ «​ក្រមុំ​ប៉េងប៉ោះ កំលោះ​ត្រី​ឆ្នើ​រ​» ៕ ​អា​លី​ណា​

ឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗឆ្នាំ​ថ្មី​នេះ តូ​តា ត្រូវប៉ាន់ ជាមួយ​ក្រុមហ៊ុន​ធំៗ