ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​៣​នាក់​បើក​លឿន​ឆ្វេ​ក​ដល់​ផ្លូវបំបែក​បត់​មិនទាន់​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ទៀត​ម្នាក់​របួសធ្ងន់​ធ្ង​រ​សង្ឃឹម​រស់​​តិច ​​ណាស់ ​​នៅ​ក្នុង​​ករ​ណី​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍​​​​​​មួយ​​​ដោ​យ​​សារ​​តែ​​​ពួក​​គេ​​​ជិះ​​​ម៉ូ​តូ​​១​​​គ្រឿង​​​​គ្នា​​៣​​​នា​ក់​​​បើ​​ក​ប​រ​​លឿន​​​ពេក​​​បត់​​​មិន​​ទាន់​​​ជ្រុល​​​ទៅ​​បុក​​ប​ង្គោល​​ភ្លើង​​នៅ​​ផ្លូវ​បែក​​ជា​​៥​មុខ​សា​លា​ខេត្​ត​កំពង់​ឆ្នាំង​​ពេញ​ទំហឹង​​។ ​​ហេតុ​ការណ៍​​នេះ​​បាន​​កើត​​ឡើង​​នៅ​​ម៉ោង​​៥ ​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ យុវជន​រងគ្រោះ​ទាំ ៣​នាក់ ១.​ឈ្មោះ យឹម តុលា អាយុ​២២​ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ២.​ឈ្មោះ ជឹម ម៉េង​ស្រ៊ី អាយុ​២៦​ឆ្នាំ របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ គ្រូពេទ្យ​ថា​មានសង្ឃឹមរ​ស់តិ​ចណាស់ ៣.​ឈ្មោះ អេ​ន ចាន់​ថេត អាយុ​២២​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ របួសស្រាល ពួកគេ​រស់នៅ​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​សុទ្ធតែជា​បងប្អូន​និង​គ្នា​។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-4778 បើកបរ​យ៉ាង​លឿន​ពី​ទួល​គ្រាំង សង្កាត់​ខ្សា​ម​ចូលមកក្នុង ក្រុង​កំពង់ ឆ្នាំង លុះ​មកដល់​ផ្លូវបំបែក​ជា​៥ មុខ​សាលាខេត្ត​កំពង់ឆ្នាំង បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​មិន​ផុត​ក៏បាន​បុក​ខឿន​ផ្លូវ និង​បង្គោល​ភ្លើង​ជាប់​ចិញ្ចើម​ផ្លូវជាតិ​នៅ​កែង​របង​មន្ទីរ​ធម្មការ​ខេត្ត​មុខ​សាលាខេត្ត បណ្តាលអោយ ម្នាក់​ស្លាប់ ម្នាក់​បែកក្បាល​របួសធ្ងន់ និង​ម្នាក់ទៀត​របួសស្រាល​។​

​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ធ្ងន់ និង​ស្រាស​២​នាក់​ត្រូវបាន​រថយន្ត​ពេទ្យ​ខេត្ត​ដឹក​យកទៅ​សង្គ្រោះ​ព្យាបាល នៅក្នុង មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ចំណែក​អ្នកស្លាប់​នៅ​កន្លែងកើតហេតុ នៅពេល​ព្រលប់ៗ​ទើប​ឃើញ​ក្រុម គ្រួសារ​មក​ទទួលយក​ទៅ​លំនៅ​ដ្នា​ន​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​។ ដោយឡែក​ឈ្មោះ ជឹម ម៉េង​ស្រ៊ី របួសធ្ងន់​ត្រូវ បាន​គ្រូពេទ្យ​ខេត្ត​រុំ​របួស​រួច​និង​បញ្ជូនទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ថា​គេ​មាន សង្ឃឹមរ​ស់តិ​ចណាស់ ព្រោះតែ​បែកក្បាល​ប៉​ល់​អស់​ទៅហើយ​។​

​ករណី​គ្រោះថ្នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​៖ បណ្តាលមកពី​គេ បើកបរ​លឿន​ពេក​ហួស ល្បឿន​កំ ណ​ត់ និង​មាន​អ្នក​អត់​ពាក់មួក​សុ​វត្តិភាព​ផង ទើប​ពេល​បុក​បង្គោល​ភ្លើង​មាន​គ្រោះថ្នាក់​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ បែប នេះ ហើយ​រឿងនេះ​បើ​គេ​ស្រាយ​ក្រោយ​នោះ​គឺ​វា​ហួសពេល​អស់​ទៅហើយ ។ ដែល​ករណីនេះ​សូម​យុវជន​ទាំង​ឡា យ​ប្រុង​ប្រ​យ​ត្ន័​កុំអោយ​ហេតុការណ៍​ដូចនេះ​កើតឡើង​ចំពោះ​ខ្លួន​៕ រិ​ទ្ធិ ជ័យ

KA-26-03-2016-05 KA-26-03-2016-07 KA-26-03-2016-08 KA-26-03-2016-09