​អាហារ​ពេល​ល្ងាច អ្នក​មិន​អាច​ពិសារ​អ្វីខ្លះ​?

​អាហារ​ពេល​ល្ងាច អ្នក​មិន​អាច​ពិសារ​អ្វីខ្លះ​?

​អាហារ​ពេល​ល្ងាច​គឺជា​អាហារ​ដែល​អ្នក​មិនគួរ​បរិភោគ​ឆ្អែត​ពេក​ឡើយ ព្រោះ​វា​អាចរំលាយ​មិនបាន​ល្អ​ដោយសារ​តែ​អ្នក​មិនសូវ​បញ្ចេញ​កម្លាំង​នៅពេល​យប់ ក្រៅពីនេះ​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពិសា​រដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​អាហារ​ដែល​ហិរ​
​ប្រសិន​ជា​អ្នក​បរិភោ​គហិ​រពេក ឬ​ប្រៃ​ពេក​នៅពេល​យប់ វា​នឹង​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​សម្ពាធ​ជាខ្លាំង​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ជំងឺទល់លា​មក រំលាយ​អាហារ​មិនបាន​ល្អ ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​។​

​បាយ​ដំណើប​
​អាហារ​ដែល​មាន​លក្ខណៈ​ដូចជា​បាយដំណើប ឬ​អាហារ​ដែល​រឹង​មួយចំនួន អ្នក​មិន​អាច​ញ៉ាំ​នៅពេល​ល្ងាច​នោះ​ទេ ព្រោះ​ក្រោយពេល​ដែល​វា​ចូលទៅ​ក្នុង​ក្រពះ​អ្នក វា​នឹង​រារាំង​មិន​ឲ្យ​ក្រពះ​រំលាយ​អាហារ​បានល្អ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​ក្រពះ​បាន​។​

​បន្លែ​
​បន្លែ​គឺជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក ប៉ុន្តែ​មាន​បន្លែ​មួយ​ចំនួន​អ្នក​មិន​អាច​ពិសារ​បានឡើយ​នៅពេល​យប់ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ហើមពោះ ឬ​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ជាដើម ហើយ​បន្លែ​ទាំងនោះ​មាន​ដូចជា ៖ ស្ពៃ​ក្តោប ផ្កា​ខាត់ណា ម្ទេស​ប្លោក ផ្លែ​ត្រប់ ដំឡូង​បារាំង ត្រាវ ពោត ចេក នំ​បុ័ង និង​ពពួក​សណ្តែក​ជាដើម​។​

បាយ​កក​
មាន​មនុស្ស​មួយចំនួន​ព្រោះតែ​ស្តាយ មិន​ហ៊ាន​ចាក់ចោល​ម្ហូប ដូចនេះ​ពេលយប់​គេ​តែងតែ​បរិភោគ​អាហារ​ដែល​សល់ ឬ​បាយ​ដែល​សល់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ធ្វើឲ្យ​អ្នក​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច​។​

អាហារ​ដែល​ខ្លាញ់​
អាហារ​ដែល​ខ្លាញ់​នៅ​ទី​នេះ​មិន​ត្រឹមតែ​សំដៅ​ដល់​អាហារ​ដែល​បំពង​នោះទេ ប៉ុន្តែ​នៅ​មាន​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់​ក៏​មិន​អាច​ពិសារ​បានដែរ ជាពិសេស​គឺ​ពពួក​ថ្លើម​សត្វ ព្រោះ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​អាច​ធ្វើឲ្យ​ក្រពះ ពោះវៀន និង​ថ្លើម​អ្នក​មាន​សម្ពាធ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​ដំណើរការ​មិន​បាន​ល្អ នោះ​វា​នឹង​អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក​បាន​។​

ស្រា​
នៅ​មុន​ពេល​គេង​ពី​៤​ទៅ​៦​ម៉ោង អ្នក​មិន​អាច​ញ៉ាំ​ស្រា​បានទេ ព្រោះ​វា​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល ថែមទាំង​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​អ្នក​ខ្សោយ​ទៀត​ផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។