ធ្វើដូចម្តេច ទើបឆាប់ជាពីជំងឺទៅ?

ធ្វើដូចម្តេច ទើបឆាប់ជាពីជំងឺទៅ?

នៅពេលអ្នកមានជំងឺ អ្នកពិតជាកម្រ ដើរទៅណាច្រើនណាស់ ជាពិសេស ការជួបជុំមិត្តភក្តិ ឬលេងកីឡាដែលចូលចិត្ត ដូច្នេះ វាពិតជាគ្មានអ្វី គួរឲ្យសប្បាយតទៅទៀតឡើយ។ គ្មាននរណា គេចូលចិត្តឲ្យខ្លួនឯងឈឺទេ ដូច្នេះ ដើម្បីឲ្យជំងឺឆាប់ជា អ្នកគួរតែអនុវត្ត ដូចខាងក្រោមនេះ ៖

ញ៉ាំអាហារផ្តល់នូវសុខភាព
ការញ៉ាំអាហារ មិនផ្តល់សុខភាព អាចធ្វើឲ្យអ្នក មិនស្រួលខ្លួន កាន់តែខ្លាំងជាងមុនទៀតផង ហើយអ្វីដែលជាបញ្ហានោះ គឺវាមានជីវជាតិ ដែលអ្នកត្រូវការតិចណាស់ ដូច្នេះ វាពិតជាមិនអាច ជួយអ្វីដល់អ្នកបានច្រើនឡើយ។ ចូរញ៉ាំអាហារណា ដែលផ្តល់នូវសុខភាព ដូចជា ផ្លែឈើ និងបន្លែ នៅពេលអ្នកមានជំងឺ។ យកល្អ គួរតែជ្រើសរើសផ្លែឈើណា ដែលសម្បូរវីតាមីន C។ ទឹកឃ្មុំ ក៏ជាអាហារដ៏ល្អដែរ សម្រាប់ការឈឺបំពង់ក និងជំងឺផ្តាសាយ។

ធ្វើយ៉ាងណា ឲ្យខ្លួនឯង ស្ថិតក្នុងសភាពកក់ក្តៅ
ចូរស្លៀកពាក់ឈុតគេង ឬសម្លៀកបំពាក់ដែលទន់ៗ និងដណ្តប់ភួយ ដែលផ្តល់នូវភាពកក់ក្តៅ។ ចូរទទួលទានតែ ឬទឹកក្តៅ និងញ៉ាំស៊ុប ឲ្យបានច្រើន ដើម្បីរក្សាកម្តៅក្នុងខ្លួន និងសម្រួល ដល់អាការៈឈឺបំពង់ករ។

ប្រើថ្នាំ
ថ្នាំ អាចជួយសម្រួល ដល់រាងកាយបាន នៅពេលកំពុងតែឈឺ ដូច្នេះ អ្នកគួរតែប្រើថ្នាំ មួយចំនួនខ្លះទៅ ដើម្បីអោឲ្យជំងឺឆាប់ជា។ បើសិនជាគ្រូពេទ្យ ចេញថ្នាំឲ្យប្រើប្រាស់ហើយ អ្នកគួរតែប្រើប្រាស់វា ឲ្យបានត្រឹមត្រូវ។

គេងឲ្យបានគ្រប់គ្រាន់
នៅពេលមានជំងឺ អ្នកគួរណាតែគេងប្រមាណ ៨ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ដូច្នេះ អ្នកត្រូវតែដេកឲ្យបានច្រើនម៉ោងក្នុងមួយយប់ និងចំណាយពេលគេងថ្ងៃ ឲ្យបានមួយទៅពីរដងទៀត បើសិនជាអាចធ្វើទៅបាន។

យកខ្យល់អាកាសបរិសុទ្ធម្តងម្កាល
អ្នកគួរតែចំណាយពេល ចេញទៅខាងក្រៅផ្ទះ និងអង្គុយលើបង់លេង សម្រាប់ថ្ងៃល្អមួយ ដើម្បីទទួលយក ខ្យល់អាកាសបរិសុទ្ធខ្លះទៅ ព្រោះវាពិតជាអាច ជួយដល់ស្ថានភាពជំងឺអ្នកបាន។ ក្រៅពីនេះ អ្នកក៏អាចយកសៀវភៅតាមខ្លួន ដើម្បីអានទទួលយកចំណេះ ជាមួយនឹងបទពិសោធន៍ នៃពន្លឺព្រះអាទិត្យផងដែរ។ ចូរប្រាកដថា បើសិនជាខាងក្រៅផ្ទះត្រជាក់ ចូរព្យាយាម ស្លៀកសម្លៀកបំពាក់ ឲ្យបានច្រើនបន្តិច ដូច្នេះ ទើបមិនធ្វើឲ្យអ្នករងារបាន។

ចំណាំ
•    សូមចាំថា វាគឺជារឿងមួយធម្មតាទេ ក្នុងការសម្រាក និងព្យាយាមគេងឲ្យបានច្រើន នៅពេលអ្នកមានជំងឺ។ វាក៏ជារឿងមានប្រយោជន៍ដែរ ក្នុងការព្យាយាម គិតរឿងវិជ្ជមានក្នុងចិត្ត ព្រោះការដែលតែងតែគិត រឿងមិនល្អ ឬរឿងអវិជ្ជមានច្រើនពេក វានឹងធ្វើឲ្យអារម្មណ៍អ្នកយល់ថាពេលវេលាដើរកាន់តែយឺត ហើយក៏វាមិនល្អ ចំពោះសុខភាពដែរ។
•    ចូរសម្រាកនៅកន្លែងដែលត្រជាក់ និងប្រាកដថាកន្លែងនោះ គ្មានសម្លេងរំខាន ព្រោះសម្លេងរំខាន ងាយនឹងបណ្តាលឲ្យអ្នកឈឺក្បាល និងមិនធ្វើឲ្យជំងឺឆាប់ជាទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។