នាំគ្នា​​​​រួម​ភេទ​ក្នុង​ឡាន​​ក្រុង​ដើម្បី​សាទរ​ការ​ចេញ​ពី​គុក​ តែ​លទ្ធផល​​ត្រូវ​បញ្ជូន​ចូល​គុក​​វិញ

 

នាំគ្នា​​​​រួម​ភេទ​ក្នុង​ឡាន​​ក្រុង​ដើម្បី​សាទរ​ការ​ចេញ​ពី​គុក​ តែ​លទ្ធផល​​ត្រូវ​បញ្ជូន​ចូល​គុក​​វិញ

គូ​ស្នេហ៍​ភ្លើត​ភ្លើន​មួយ​គូ​ត្រូវ​បញ្ជូន​ចូល​ទៅ​ក្នុង​​មន្ទីរ​ឃុំឃាំង​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​រឿង​មិន​សម​គួរ​នៅ​លើ​ឡាន​ក្រុង​ដែល​ជា​ទី​សាធារណៈ​ ហើយ​​មាន​​ទាំង​កូន​ក្មេង​អង្គុយ​ក្បែរ​​ថែម​ទៀត។គូ​ស្នេហ៍​នោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ដោយ​ខាង​ស្រី​ឈ្មោះ​ Samantha Truslove វ័យ​២៦​ឆ្នាំ​ និង​បុរស​ឈ្មោះ​ Peter Walker វ័យ​៣៧​ឆ្នាំ​ ដែល​ពួក​គេ​រស់​នៅ​​ទី​ក្រុង​ Dudley ប្រទេស​អង់គ្លេស។

ហេតុ​ការ​ខាង​លើ​បាន​កើត​ឡើង​​ក្រោយ​ប៉ុន្មាន​ម៉ោង​ដែល​ភាគី​ខាង​ប្រុស​ត្រូវ​បាន​ដោះ​លែង​ពី​មន្ទីរ​ឃុំ​ឃាំង​ ចំណែក​ឯ​ភាគី​ខាង​ស្រី​ឯ​ណោះ​វិញ​កំពុង​ស្ថិត​នៅ​ក្រោម​​​ការ​អង្កេត​របស់​តុលាការ​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​មួយ។ តុលាការ​នៃ​ក្រុង​ Dudley បាន​កាត់​ទោស​ដោយ​ឲ្យ​ Samantha ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​២៨​សប្ដាហ៍​ ចំណែក​ឯ​ Peter ​រយៈ ពេល​១៧​សប្ដាហ៍។​​​​ចៅ​ក្រម​សង្កាត់​លោក​ Wilkinson បាន​ថ្លែង​ទៅ​កាន់​អ្នក​ទោស​ប្រុស​ថា​៖ “លោក​ទើប​តែ​ចាក​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ ហើយ​ថែម​ទាំង​ដឹង​ថា​​ការ​ប្រព្រឹត្ត​បទ​ល្មើស​អាច​​ធ្វើ​ឲ្យ​លោក​មក​កាន់​កន្លែង​ដើម​វិញ”៕

ប្រភព៖ sabay

 

  • នាំគ្នា​​​​រួម​ភេទ​ក្នុង​ឡាន​​ក្រុង​ដើម្បី​សាទរ​ការ​ចេញ​ពី​គុក​ តែ​លទ្ធផល​​ត្រូវ​បញ្ជូន​ចូល​គុក​​វិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: